ad468x60

ចៅក្រម៖​​ លោក​​ នួន​​ ជា​​ មាន​​កាយ​​សម្បទា​​​និង​​បញ្ញា​​​ស្មារតី​​គ្រប់គ្រាន់​​

ប្រភពពី www.khmer.rfir.fr:
នៅព្រឹក​ថ្ងៃ​សុក្រ​ទី​២៩ មីនា​នេះ អង្គជំនុំ​ជម្រះ​សាលាដំបូង​របស់​តុលាការ​ខ្មែរក្រហម បាន​ចេញ​សេចក្តី​សម្រេច​ផ្ទាល់មាត់​ថា លោក នួន ជា អាយុ ៨៦ ឆ្នាំ មាន​កាយ​សម្បទា​និងសតិ​បញ្ញា​ស្មារតី​​​គ្រប់គ្រាន់​ដើម្បី​ចូលរួម​សវនាការ​កាត់ទោស​រូប​លោក។​ អង្គជំនុំជម្រះ​ក៏បាន​រក្សា​ការសម្រេច​របស់​ខ្លួន​ក្នុងការ​បំបែក​កិច្ចដំណើរការ​សវនាកា​រលើ​សំណុំរឿង​០០២។ ​សំណុំ​រឿង០០២​នឹង​បន្ត​បើកសវនាការ​ឡើងវិញ ចាប់ពី​ព្រឹក​ថ្ងៃ​ទី​៨ មេសា ដើម្បី​បន្ត​ស្តាប់​សក្ខីកម្ម​របស់​សាក្សី។ក្នុង​សេចក្តី​សម្រេច​​ដែល​ប្រកាស​ផ្ទាល់មាត់ នៅ​ព្រឹកមិញ ​លោក​ចៅក្រម និល ណុន ប្រធាន​អង្គជំនុំជម្រះ​សាលាដំបូង​របស់​តុលាការ​ខ្មែរក្រហម​បាន​សម្រេច​ថា អតីត​បង​ទី​២ លោក នួន ជា អាយុ​៨៦​ឆ្នាំ មាន​សម្បទា​និង​សតិបញ្ញា​ស្មារតី​គ្រប់គ្រាន់​ដើម្បី​នាំខ្លួន​លោក​មក​ចូល​រួម​សវនាការ។ លោក​ចៅក្រម និល ណុន បាន​ប្រកាស​ថា "ថ្វី​ត្បិត​ជន​ជាប់ចោទ នួន ​ជា មាន​អាយុ​ច្រើន​និង​មាន​សុខភាព​ផ្លូវកាយ​ទន់ខ្សោយ​ក៏ដោយ ក៏​របាយ​ការណ៍​ និង​សក្ខីកម្មនា​ពេល​ថ្មីៗ​របស់​អ្នកជំនាញ​វេជ្ជសាស្ត្រ​ដែល​តុលាការ​បាន​ចាត់តាំង បាន​បញ្ជាក់​​ច្បាស់​ថា ជនជាប់ចោទ នួន ជា នៅតែ​មាន​សម្បទា​​ចូលរួម​សវនាការ​​ប្រកប​ដោយ​អត្ថ​ន័យ។ ផ្អែក​លើ​ការសន្និដ្ឋាន​របស់​អ្នកជំនាញ អង្គជំនុំជម្រះ​សាលាដំបូង​តម្កល់​នូវ​សេចក្តី​សម្រេច​​របស់​ខ្លួន ​ពី​ពេល​កន្លង​ទៅ ដែល​បាន​ថា ជនជាប់ចោទ នួន ​ជា មាន​កាយសម្បទា​និង​សតិ​បញ្ញា​ស្មារតី​គ្រប់គ្រាន់ ក្នុង​ការចូលរួម​សវនាការ"។​ នៅក្នុង​បន្ទប់​សវនាការ​នៅព្រឹក​ថ្ងៃ​សុក្រនេះ មិន​មាន​វត្តមាន​របស់លោក នួន ​ជា ឡើយ។ លោក នួន​ ជា ត្រូវបាន​គេ​អះអាងថា​មាន​​ជំងឺ។​ ក៏ប៉ុន្តែ​លោក ខៀវ សំផន អាយុ ៨១ ឆ្នាំ ត្រូវ​បាន​គេ​នាំ​ខ្លួន​ចូល​មក​អង្គុយ កាន់​បន្ទប់​សវនាការ។ កាលពី​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៣ អង្គជំនុំជម្រះ​សាលាដំបូង​របស់​តុលាការ​ខ្មែរក្រហម បាន​បើក​​សវនាការ​លើ​សម្បទា​របស់​ជនជាប់ចោទ លោក នួន ​ជា និងការ​បំបែក​​កិច្ចដំណើរការ​សវនាការ​លើ​សំណុំរឿង​០០២។​ ការបំបែក​សំណុំរឿង​០០២ ក៏ត្រូវបាន​លោក​ចៅក្រម និល ណុន ប្រកាស​រក្សា​សេចក្តី​សម្រេច​របស់ខ្លួន​ផង​ដែរ។ នោះ​គឺ​វិសាលភាព​នៃ​សំណុំរឿង​០០២/០១ ដំណាក់​កាល​ដំបូង កំណត់​ត្រឹម​តែ​​ការ​ជម្លៀស​​ប្រជាជន​ដោយ​បង្ខំ និង​ក្រោយ​មក បាន​ពង្រីក​វិសាលភាព​ដល់​ការសម្លាប់​មនុស្ស ដែល​​បាន​ប្រព្រឹត្ត​នៅ​ទួល​ពោធិ៍ជ្រៃ។ ការ​សម្រេច​​​ដូច្នេះ ត្រូវបាន​លោកចៅក្រម​បញ្ជាក់​ថា ដើម្បី​ឲ្យ​ដំណើរការ​កាត់ទោស​លើ​អតីត​មេខ្មែរក្រហម លោក នួន ​ជា និង​លោក ខៀវ ​​សំផន នៅក្នុង​សំណុំរឿង​០០២​ធ្វើឡើង​បាន​ឆាប់​រហ័ស​និង​មាន​ប្រសិទ្ធភាព​ បន្ទាប់​ពី​មរណភាព​របស់​លោក អៀងសារី។ ជាមួយគ្នា​នោះ លោក​ចៅក្រម និល ណុន ក៏​បាន​ប្រកាស​ថា សវនាការ​ពិនិត្យ​ភស្តុតាង​លើ​សំណុំរឿង​០០២/០១ អង្គជំនុំជម្រះ​នឹង​លើក​យក​ទៅ​ធ្វើ​នៅព្រឹក​ថ្ងៃ​ទី​៨ ខែ​មេសា

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Facebook Themes