ad468x60

ctn

ANN News


Please Install Adobe Flash Player

Get Adobe Flash player

RFI Live

កម្ពុជា​ស្វាគម​សាលក្រម​កាត់ទោស​ប្តីប្រពន្ធ​ម៉ាឡេស៊ី​ដែល​ធ្វើអោយ​ស្ត្រីមេផ្ទះ​ខ្មែរ​ស្លាប់​

ប្រភពពី wwww www
www.khmer.rfi.fr: កម្ពុជា​បាន​សាទរ​ចំពោះ​សេចក្តី​សម្រេច​របស់​តុលាការ​នៃប្រទេស​ម៉ាឡេស៊ី​ដែល​បាន​កាត់ទោស​ប្តីប្រពន្ធ​​​២​នាក់​​​អោយ​ជាប់​ពន្ធនាគារ​​ម្នាក់​២៤​ឆ្នាំ បន្ទាប់​តុលាការ​រកឃើញ​ថា អ្នកទាំងពីរ​​បាន​បង្អត់​អាហារ​​ស្ត្រី​ជំនួយ​ការ​មេផ្ទះ​ខ្មែរ​ម្នាក់​​ ​រហូតដល់​ស្លាប់។ ឆ្លងកាត់​របាយការណ៍​ស្តីពី​ការ​ធ្វើ​ទុកបុកម្នេញ​ពី​សំណាក់​គ្រួសារ​ជនជាតិ​ម៉ាឡេស៊ី ​មក​លើ​ស្ត្រី​ជំនួយ​ការ​មេផ្ទះខ្មែរ កម្ពុជា​បាន​ផ្អាក​ការ​បញ្ជូន​ស្ត្រី​ជំនួយការ​​​មេផ្ទះ​ទៅ​ប្រទេស​មួយ​នេះ ដោយ​រង់ចាំ​ការ​អនុម័ត​អនុស្សារណៈ​យោគយល់​ជាមួយ​ប្រទេស​ម៉ាឡេស៊ី​។



សេចក្តីរាយការណ៍​របស់​ លាង ដឺលុច
(01:51)


កម្ពុជា​បាន​ថ្លែង​ស្វាគមន៍​សេចក្តីសម្រេច​របស់​តុលាការ​​ប្រទេស​ម៉ាឡេស៊ី​ដែល​បាន​ប្រកាស​ដាក់​ទោស​​ប្តីប្រពន្ធ​២នាក់អោយ​ជាប់​ពន្ធនាគារ​ម្នាក់​២៤​ឆ្នាំ បន្ទាប់​ពី​តុលាការ​បាន​រកឃើញ​ថា ប្តីប្រពន្ធ​២​នាក់​បង្អត់​អាហារ​ស្ត្រី​ជំនួយ​ការ​មេផ្ទះ​ខ្មែរ​ម្នាក់​រហូតដល់​ស្លាប់។ មី ស៊ីចាន់​ អាយុ២៣​ឆ្នាំ ​​បាន​ស្លាប់​ដោយសារ​ការ​អត់អាហារ​និង​រលាក​ក្រពះ​ខ្លាំង​ កាល​ពីខែ​មេសា​ ​ឆ្នាំ២០១២ បន្ទាប់​ពី​បាន​ធ្វើការ​បម្រើ​គ្រួសារ​ម៉ាឡេស៊ី​នេះ​អស់​រយៈ​ពេល​៨​ខែ។ សាកសព​របស់​ស៊ីចាន់​ដែល​ត្រូវបាន​ប៉ូលីស​ម៉ាឡេស៊ី​រក​ឃើញ​នោះ មាន​ទំងន់​តែ​២៦​គីឡូក្រាម​តែប៉ុណ្ណោះ។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក​ កុយ គួង ​បាន​អត្ថាធិប្បាយ​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​​នៅ​រសៀលថ្ងៃ​ទី​១៧​ឧសភា​នេះថា ការ​ផ្តន្ទាទោស​ជនល្មើស​ជា​ប្តីប្រពន្ធ​ជនជាតិ​ម៉ាឡេស៊ី​នៅពេលនេះ គឺ​ជា​ការ​ផ្តល់​យុត្តិធម៌​ដល់​ស្ត្រី​រងគ្រោះ​។ ហើយថា​ សេចក្តីសម្រេច​របស់​តុលាការ​ម៉ាឡេស៊ី​នៅ​ពេលនេះ ក៏​ជា​មេរៀន​ប្រាប់​ពលរដ្ឋ​ម៉ាឡេស៊ី​ផ្សេងទៀត មិនអោយ​ធ្វើ​អំពើ​រំលោភ​សិទ្ធិមនុស្ស​និង​ខុសច្បាប់​មក​លើ​ស្ត្រី​ខ្មែរ​អ្នកជំនួយ​ការ​មេផ្ទះ​តទៅទៀត​ដែរ។ ក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មានការ​ផ្សព្វផ្សាយ​អោយដឹងថា ស្ត្រីខ្មែរ​ជំនួយ​ការ​មេផ្ទះ​នៅ​ប្រទេស​​ម៉ាឡេស៊ី​បាន​រងគ្រោះ​ដោយសារ​រំលោភ​​នានា ​​រហូត​ដល់​មាន​ការ​បាត់បង់ជីវិត​ទៀត​ផង។ រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់វិធាន​ការ​បញ្ឈប់​ការ​បញ្ជូន​ស្ត្រី​ជំនួយ​ការ​មេផ្ទះ​ទៅ​ប្រទេស​ម៉ាឡេស៊ី​ភ្លាម​ នៅ​ក្នុង​ខែ​តុលា​ ឆ្នាំ​២០១១​មក​រហូត​ដល់​ពេលនេះ។ ជាង​មួយ​ឆ្នាំ​មកនេះ កម្ពុជា​កំពុង​ជំរុញអោយ​រដ្ឋាភិបាល​ម៉ាឡេស៊ី​អោយ​ចុះ​ហត្ថលេខាលើ​អនុស្សារណៈ​យោគយល់ ​ស្តី​ពីការ​ការពារ​ស្ត្រី​ជំនួយ​ការ​មេផ្ទះ​ មុន​នឹង​រដ្ឋាភិបាល​កម្ពុជា​សម្រេ​ច​អនុញ្ញាត​អោយ​មាន​ការ​បញ្ជូន​ស្ត្រី​ជំនួយ​ការ​មេផ្ទះ​កម្ពុជា​ទៅ​ប្រទេស​ម៉ាឡេស៊ី​ឡើងវិញ​នោះ។ គួរ​បញ្ជាក់ថា​ មិនថា​តែ​ប្រទេស​កម្ពុជាទេ ប្រទេស​ឥណ្ឌូនេស៊ី​ក៏​មាន​ពិសោធន៍​អាក្រក់ដូច​គ្នា​ជាមួយ​​ម្ចាស់ផ្ទះ​ជនជាតិ​ម៉ាឡេស៊ី​ដែរ៕

សវនាការ​រឿងក្តី​ប្រាសាទ​ព្រះវិហារ​ ត្រូវផ្សាយ​ផ្ទាល់​

ប្រភពពី www.khmer.rfi.fr: 
ដំណើរការ​​សវនាការលើ​សំណុំរឿង​ប្រាសាទព្រះវិហារ ​ដែល​ប្តឹង​ដោយ​កម្ពុជា​នោះ នឹង​ត្រូវផ្សាយ​ផ្ទាល់​តាម​ប្រព័ន្ធអ៊ីនថឺនេត ក្នុង​គេហទំព័រ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ។ ភាគី​កម្ពុជា និង​ថៃ​មាន​រយៈពេល​២ដង ​ដើម្បី​ធ្វើ​អំណះអំណាង​ផ្ទាល់មាត់​ក្នុង​រយៈ​ពេល​ដំណើរការ​សវនាការ​នេះ​ ដែល​ចាប់​ផ្តើម​ពី​ថ្ងៃទី​១៥​ ដល់​ថ្ងៃ​ទី​១៩​មេសា។
សេចក្តី​រាយការណ៍​របស់​ លាង ដឺលុច
(02:25)



សវនាការ​លើសំណុំរឿង​ប្រាសាទ​ព្រះវិហារ នឹង​ត្រូវ​ផ្សព្វផ្សាយ​ផ្ទាល់​តាម​ប្រព័ន្ធ​អ៊ី នថឺ នេត Online។ នេះ​បើយោង​តាម​សេចក្តី ប្រកាស​ព័ត៌មាន​​របស់​តុលាការ​យុត្តិ ធម៌​អន្តរជាតិ។ សវនាការ​ដែល​នឹង​ប្រព្រឹត្តិទៅ​ពី​ថ្ងៃទី​១៥​ ដល់​ថ្ងៃទី​១៩​មេសា​នោះ នឹង​ត្រូវ​រៀ ប ចំ​ធ្វើ​នៅ​ក្នុង​អគារ​វិមាន​សន្តិភាព​នៃ​តុលា កា រយុត្តិធម៌​អន្តរជាតិ​​ទីក្រុង​ឡាអេ។ សេ ច ក្តីប្រកាស​ព័ត៌មាន​ដដែល​ បាន​សរសេរថា ដំណើរការ​សវនាការ​ផ្ទាល់មាត់នោះ នឹង​ប្រព្រឹត្តិ​ទៅ​រយៈ​ពេល​២​ជុំ។ ជុំទី​១ នឹង​ប្រព្រឹ ត្តិធ្វើ​នៅ​ថ្ងៃទី​១៥​មេសា​ ដោយ​ផ្តើម​ជាមួយ​ភាគី​កម្ពុជា​តែ​ម្តង។ នៅ​ថ្ងៃ​នោះ កម្ពុជា​នឹងត្រូវ​ធ្វើ​ប ទបង្ហាញ​ពី​ម៉ោង​១០ព្រឹក ​ដល់​ម៉ោង​១​រសៀល ម៉ោង​ក្នុង​ប្រទេស​ហូឡង់ និង​ពី​ម៉ោង៣រសៀល ​ដ ល់​ម៉ោង​៤​និង​៣០​នាទី​រសៀល។ ភាគី​ថៃ​វិញនឹង​ធ្វើ​បទបង្ហាញ​នៅ​ថ្ងៃទី​១៧​មេសា នៅ​ម៉ោង១០ព្រឹក​ដល់​ម៉ោង​១រសៀល និង​ពី​ម៉ោង​៣​រសៀល​ ដល់​ម៉ោង​៤​និង​៣០​នាទី​រសៀល។ រីឯនៅ​ក្នុង​ជុំ​ទី​២​វិញ កម្ពុជា​ក៏​នឹង​ផ្តើម​ធ្វើ​បទបង្ហាញ​ផ្ទាល់មាត់​ នៅ​ថ្ងៃទី​១៨​មេសា ​ពី​ម៉ោង​៣រសៀល​ ដល់​ម៉ោង​៥​ល្ងាច ហើយ​ភាគី​ថៃ​នឹង​ធ្វើ​បទបង្ហាញ​របស់​ខ្លួន ​នៅ​ថ្ងៃទី​១៩​មេសា​ ពី​ម៉ោង​៣​រសៀល ដល់​ម៉ោង​៥​ល្ងាច​ដូចគ្នា។ លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ​ដែល​នឹង​ដឹកនាំ​ប្រតិភូតំណាង​ភាគី​កម្ពុជា​ទៅ​តុលាការ​អន្តរជាតិ​​នោះ ធ្លាប់​បាន​ប្រាប់អោយដឹងថា ការ​ធ្វើ​សវនាការ​ផ្ទាល់​នៅ​ថ្ងៃ​ខាង​មុខនេះ គឺ​ជា​សវនាការ​លើក​ចុងក្រោយ​តាម​នីតិវិធី​របស់​តុលាការ​នេះ មុន​នឹង​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សម្រេច​ថា​ត្រូវ​បកស្រាយ​ ឬ​មិន​បកស្រាយ​តាម​បណ្តឹង​របស់​ភាគី​កម្ពុជា​នោះ។ ហើយ​ថា​សេចក្តី​សម្រេច​នឹង​អាច​ចេញ​នៅ​ចុង​ឆ្នាំ​២០១៣​នេះ។ សូមរម្លឹក​ថា ដោយសារ​តែ​រដ្ឋាភិបាល​ថៃ​របស់​លោក​អាប់ភីស៊ីត​ វេចាជីវ៉ា ​បាន​ទាមទារជាច្រើនលើក​ច្រើនសារ ​​កាន់កាប់​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ​តាម​រយៈ​ការ​ប្រើប្រាស់​ផែនទី​ឯកតោ​ភាគីនោះ កម្ពុជា​បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ​នៅ​ថ្ងៃទី​២៨​មេសា ​ឆ្នាំ​២០១១ ស្នើ​សុំ​អោយ​តុលាការ​នេះ​បកស្រាយ​សាលក្រម​​ឆ្នាំ​១៩៦២ ​ស្តីពី​ប្រាសាទព្រះវិហារ។ មន្រ្តី​រាជរដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​អត្ថាធិប្បាយជាច្រើន​ដង​ហើយ​ថា អ្នក​នយោបាយ​ថៃតែង​យក​ប្រធាន​បទ​ព្រំដែន និង​ប្រាសាទ​ព្រះវិហារ​ធ្វើ​ជា​ប្រធានបទ​កេង​យក​ចំណេញ​ផ្នែក​នយោបាយ​ផ្ទៃ​ក្នុង​របស់​ពួកគេ។ នៅ​ពេល​នេះ​ក្រុម​ជាតិ​និយម​ជ្រុល​របស់​ថៃ​បាន​បង្ហាញ​គម្រោង​អុកឡុក​តាម​ព្រំដែន ខណៈ​សវនាការ​ស្តី​ពី​ប្រាសាទ​ព្រះវិហារ​ខិតជិត​ចូល​មកដល់។ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​បញ្ជា​អោយ​កងកំលាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ​​ត្រៀម​ខ្លួន​ការពារ​ទឹកដី ប្រឆាំង​នឹង​ការ​ឈ្លានពាន៕

UNTV Live

អភិបាល​ក្រុង​ប៉ារីស​ទស្សនកិច្ច​ភ្នំពេញ​ ដើម្បី​និយាយ​អំពី​សហប្រតិបត្តិការ​ទ្វេភាគី​

ប្រភពពី www.khmer.rfi.fr: 
អភិបាល​ក្រុងប៉ារីសនៃ​ប្រទេស​បារាំង លោក Bertrand Delanoë បាន​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​រយៈ​ពេល​មួយ​ថ្ងៃ ​នៅ​ថ្ងៃ​អង្គារ​នេះ។ អភិបាល​ទីក្រុង​ប៉ារីស​បាន​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​អភិបាល​ក្រុង​ភ្នំពេញ លោក​នាយករដ្ឋមន្ត្រី និង​ព្រះមហាក្សត្រ​ខ្មែរ​ផង ដើម្បី​និយាយ​អំពីការ​ចូលរួម​ចំណែក​របស់​ទីក្រុង​ប៉ារីស និង​សមាគម​អន្តរជាតិ​នៃ​បណ្តាអភិបាលក្រុង​ប្រើប្រាស់​ភាសាបារាំង​ដែល​លោក​ធ្វើ​ជាប្រធាន ទៅ​ក្នុង​ការ​អភិវឌ្ឍន៍​​ទីក្រុង​នានា​របស់​កម្ពុជា។
សេចក្តី​រាយការណ៍​របស់​ លាង ដឺលុច
(02:18)



ក្រោយ​ពី​បាន​បញ្ចប់​ការ​ដឹកនាំ​ប្រជុំ​នៃ​សមា គម​អន្តរជាតិ​នៃ​បណ្តា​អភិបាល​ក្រុង​ប្រើ ប្រា ស់​ភាសា​បារាំង​នៅ​ក្នុង​ទីក្រុង​វៀងចន្ទ​ ប្រទេ ស​ឡាវ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ នៅ​ថ្ងៃ​អង្គារ​នេះ អភិបាល​ក្រុង​ប៉ារីស លោក Bertrand Delanoë បាន​មក​បំពេញ​ទស្សនកិច្ច​មួយ​ថ្ងៃ ​នៅ​ក្នុងរាជធានីភ្នំពេញ។ ភ្នំពេញ​ដែល​មាន​ទំនាក់ទំនង​សហប្រតិបត្តិការ​ជាមួយ​ទីក្រុង​ប៉ារីស​ជាង​២០​ឆ្នាំ​មក​ហើយ។ ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​ថ្ងៃ​នេះ លោក​Bertrand Delanoë បាន​ជួប​ពិភាក្សា​ការងារ​ច្រើន​ជាមួយ​លោក​អភិបាល​រាជធានីភ្នំពេញ កែប ជុតិមា ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន និង​បាន​ចូលគាល់​ព្រះមហាក្សត្រ​នរោត្តម សីហមុនី​ទៀត​ផង។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ខុទ្ទកាល័យ​អភិបាលក្រុង​ប៉ារីស នៅ​ក្នុង​ជំនួប​រវាង​លោក Bertrand Delanoë និង​ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា ភាគីទាំងពីរ​បាន​និយាយ​អំពីកិច្ច​សហប្រតិបត្តិការ​រវាង​ទីក្រុង​ទាំងពីរ​ កម្ពុជា​និង​ប៉ារីស និង​ការ​ជួយ​ឧបត្ថម្ភ​របស់​សមាគម​អន្តរជាតិ​នៃ​បណ្តាអភិបាល​ក្រុង​ប្រើប្រាស់​ភាសា​បារាំង​ចំពោះ​គម្រោង​អភិវឌ្ឍន៍​ក្នុងទីក្រុង​នានា​នៅ​កម្ពុជា។ សេចក្តីប្រកាស​ព័ត៌មាន​បាន​សរសេរ​អោយដឹងថា ក្នុង​ពេល​កន្លងមក សមាគម​អន្តរជាតិ​នេះ​បាន​ផ្តល់​ជំនួយ​ជាង​១លាន​៥សែន​អឺរ៉ូ​ ដល់​គម្រោង​នានាដែល​ពាក់ព័ន្ធ​នឹង​​សេវា​សាធារណៈ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​កំពត និង​សៀមរាប​​ផង​ដែរ។ ដោយសារ​តែ​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ទីក្រុង​ប៉ារីស គម្រោង​អភិវឌ្ឍន៍​ជាច្រើន​របស់​រាជធានី​ភ្នំពេញ ក្នុង​វិស័យ​សេវា​ដឹកជញ្ជូន​សាធារណៈ នគរូបនីយកម្ម បរិស្ថាន និង​ការ​ផលិត​ទឹកស្អាត​ជាដើម​ ត្រូវបាន​ជួយ​ផ្នែក​ហិរញ្ញវត្ថុ និង​ការ​បណ្តុះបណ្តាល​ដោយ​ទីក្រុង​ប៉ារីស។ យោងតាមគេហទំព័ររបស់​សាលារាជធានី​ភ្នំពេញ រាជធានី​ភ្នំពេញ​បានចូល​ជា​សមាជិក​សមាគម​អន្តរជាតិ​នៃ​បណ្តា​អភិបាល​ក្រុង​ប្រើប្រាស់​ភាសា​បារាំង និង​ក្លាយ​ជា​សមាជិក​គណកម្មការ​កណ្តាល​របស់​សមាគម​នេះ នៅ​ឆ្នាំ​១៩៩០។​ ពេលនោះ​គឺ​ស្របពេល​ដែល​រាជធានី​ភ្នំពេញ​បាន​ចាប់ផ្តើម​ធ្វើ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ទីក្រុង​ប៉ារីស។ ចាប់ពី​ពេលនោះ​មក ភ្នំពេញ​បាន​ទទួល​មូលនិធិ​យ៉ាង​ច្រើន ដើម្បីជួយ​ដល់​ការអភិវឌ្ឍន៍​រាជធានី​ភ្នំពេញ ទាំង​ផ្នែក​ហិរញ្ញវត្ថុ ទាំង​ផ្នែក​សម្ភារៈ និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ក្នុងនោះ​មាន ការរៀបចំ​អត្រានុកូលដ្ឋាន​តាម​ព័ត៌មានវិទ្យា ការរៀបចំ​តំបន់​បេតិកភ័ណ្ឌ​វត្តភ្នំ ការ​សាងសង់​អគារ​សង្រ្គោះបន្ទាន់ មន្ទីរពេទ្យ​ក្រុង​ភ្នំ

ព្រះមហាក្សត្រ​ជូនពរ​អោយ​មិត្តភាព​កម្ពុជា-ចិន​រីក​ចំរើន​ឥត​ឈប់ឈរ​

ប្រភពពី www.khmer.rfi.fr: ព្រះមហាក្សត្រ ព្រះបាទ​ព្រះបរមនាថ នរោត្តម សីហមុនី និង​សម្តេច​ម៉ែ​នរោត្តម មុនីនាថ សីហនុ​បាន​មាន​ព្រះរាជបន្ទូល​ថា ព្រះអង្គ​ទាំងពីរ​បាន​ពេញ​ព្រះទ័យ​យ៉ាង​ខ្លាំង​ចំពោះ​ទំនាក់ទំនង​​ជា​មិត្តភាព និង​ជា​ប្រវត្តិសាស្ត្រ​ រវាង​កម្ពុជា​និង​ចិន ដែល​រីកចំរើន​ទៅ​មុខ​ឥត​ឈប់ឈរ។ នៅ​ក្នុង​ព្រះរាជសារ​អបអរសាទរ​ ប្រធានាធិបតី​ថ្មី​របស់​ចិន គឺ​លោក​ស៊ី ជីនពីង​ ព្រះមហាក្សត្រ និង​សម្តេចម៉ែ​ក៏​បាន​ថ្លែង​អរគុណ​មេដឹកនាំ​របស់​ប្រទេសចិន​ដែល​នៅតែ​យក​ចិត្តទុក​ដាក់​ចំពោះ​ព្រះអង្គ​ទាំងពីរ​ ទាំង​ការគង់នៅ​ក្នុង​ដំណាក់​ប៉េកាំង និង​ការ​បន្ត​ពិនិត្យ​ព្រះរាជ​សុខភាព។
សេចក្តី​រាយការណ៍​របស់​ លាង ដឺលុច
(02:18)


នៅ​ក្នុង​ព្រះរាជសារ​មួយ​ផ្ញើ​ទៅ​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​ចិន ​គឺ​លោក​ស៊ី ជីនពីង ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​ព្រះបរមនាថ​ នរោត្តម សីហមុនី និង​សម្តេច​ម៉ែ មុនីនាថ សីហនុ​ ព្រះអង្គ​ទាំងពីរ​បាន​ធ្វើ​ព្រះរាជសំណេរ​រួមគ្នា​ប្រាប់មេដឹកនាំ​ចិន​រូបនេះ​ថា ព្រះអង្គ​បាន​ពេញ​ព្រះទ័យ​យ៉ាងខ្លាំង​ចំពោះ​មិត្តភាព និង​សហប្រតិបត្តិការ​រវាង​កម្ពុជា​និង​ចិន​រហូត​ដល់​បច្ចុប្បន្ននេះ។ មិត្តភាព​និង​កិច្ច​សហប្រតិបត្តិការ​ដែល​ព្រះអង្គ​មានព្រះរាជតំរិះថា នឹង​ឋិតឋេរ​ចីរកាល​តរៀងទៅ ប្រៀបបី​ដូច​ជា​ទន្លេ​ឡានឆាន និង​ទន្លេ​មេគង្គ​ដែល​ហូរ​ទៅមុខ​រហូត​មិន​ឈប់ឈរ​ឡើយ។ ព្រះអង្គ​បាន​មានព្រះរាជបន្ទូល​បែបនេះ ​នៅ​ក្នុង​ព្រះរាជសារ​មួយ​អបអរ​សាទរ​លោក​ស៊ី ជីនពីង ​ដែល​បាន​ឡើង​កាន់ដំណែង​ប្រធានាធិបតីរបស់​ប្រទេស​ចិន។ ព្រះរាជសារ​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ក្នុង​គេហទំព័រ​របស់​សម្តេច​ឪ​នរោត្តម សីហនុ។ ក្នុង​ន័យ​កោត​សរសើរ​មេដឹកនាំ​នៃប្រទេស​ចិន ព្រះ​មហាក្សត្រ​ខ្មែរ​និងសម្តេចម៉ែ​ ក៏​បានមាន​ព្រះរាជ​ឱង្កា​​​ផង​ដែរ​ រម្លឹក​ប្រាប់​លោក​ប្រធានាធិបតី​ចិនថា ថ្នាក់​ដឹកនាំគ្រប់ជំនាន់នៃ​រដ្ឋាភិបាល​ចិនបាន​ពង្រឹង​និង​ពង្រីក​រក្សា​យ៉ាង​ខ្ជាប់ខ្ជួន​ឥត​ងាក​រេ​នូវ​ចំណងមិត្ត ភាព មេត្រី​ភាព​ជា​ភាតរៈ​រវាង​ប្រជាជាតិ​និង​ប្រជាជន​ទាំងពីរ កម្ពុជា-​ចិន។ ចំណង​មិត្តភាព​នេះ​ដែល​បានកើត​ឡើង​តាំងពី​ឆ្នាំ​ ១៩៥៥​ ដោយ​សម្តេចឪ​នរោត្តម សីហនុ និង​អតីត​នាយករដ្ឋមន្ត្រី​ចិន លោក​ជូ អេនឡាយ។ នៅ​ក្នុង​ព្រះរាជសារ​ដដែលនោះ ​ព្រះមហាក្សត្រ និង​សម្តេច​ម៉ែ​មុនីនាថ សីហនុ​ដែល​ទើប​តែ​យាង​ពី​ពិនិត្យ​ព្រះរាជសុខភាព​នៅ​ទីក្រុង​ប៉េកាំង បាន​ធ្វើ​ព្រះរាជសំណេរ​ប្រាប់​លោក​ស៊ី ជីនពីង​ ថា ព្រះអង្គ​ទាំង​ពីរ​ក៏​ដូច​អតីត​ព្រះមហាវីរក្សត្រ​នរោត្តម សីហនុ ​ដែរ បាន​ចាត់ទុក​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជា​មិត្ត​ដ៏​ល្អ ​ស្មោះត្រង់ ឥត​កែប្រែ និង​ជា​មាតុភូមិ​ទី២​របស់​ព្រះអង្គ​ទាំង​ពីរ។ បើ​យោងតាម​ព្រះរាជសារ​ដដែល​នោះ មេដឹកនាំ​នៃ​ប្រទេស​ចិន​នៅ​តែ​ទទួល​ស្វាគមន៍​ព្រះមហាក្សត្រ និង​សម្តេច​ម៉ែ​ អោយ​គង់​នៅ​ក្នុង​រាជដំណាក់​ប៉េកាំង​បន្តទៀត ក៏​ដូច​ជា​ការ​ថ្វាយ​ការ​ពិនិត្យ​ព្រះរាជ​សុខភាព​​ថ្វាយ​ព្រះអង្គ​ទាំងពីរ។ ហើយ​ថា ព្រះអង្គ​នឹង​យាង​ទៅ​ទទួលការ​ពិនិត្យ​និង​ព្យាបាល​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ​តាម​កាល​កំណត់​នៃ​ក្រុម​គ្រូពេទ្យ​ចិន​ដ៏​ចំណានៗ។ គួរ​រម្លឹក​ផងដែរ​ថា នៅ​ថ្ងៃទី​៦​មេសា​ខាង​មុខ​នេះ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ គ្រោង​ដឹកនាំ​គណប្រតិភូ​ជាន់ខ្ពស់​របស់​កម្ពុជា​ទៅ​ទស្សនកិច្ច ​ក្នុង​ប្រទេស​ចិន ហើយ​លោក​ក៏​នឹង​ជួប​​សំណេះសំណាល​ជាមួយ​មេដឹកនាំ​ថ្មី​របស់​ប្រទេស​ចិន​ប្រជាមានិត៕

លោក​​នាយករដ្ឋមន្ត្រី​​អំពាវនាវ​​ឲ្យ​​សកម្មជន​​គណបក្ស​​កាន់អំណាច​​អត់ធ្មត់​​ ក្នុង​​រដូវ​​បោះឆ្នោត​​

ប្រភពពី www.khmer.rfi.fr: 
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បាន​អំពាវនាវ​ផ្ទាល់មាត់​ទៅកាន់​សកម្មជន អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យបង្កើន​ការ​អត់ធ្មត់ ក្នុងពេល​ឃោសនា​បោះឆ្នោត ជា​ពិសេស​​ទៅលើ​ក្រុម​គណបក្ស​ប្រឆាំង ដែលលោកថា បានផ្តើម​យុទ្ធនាការ​រិះគន់​រូប​លោក និង​គណបក្ស​​ប្រជាជន​កម្ពុជា ដែលកំពុង​កាន់​អំណាច។ ជា​ការអំពាវនាវ ដែលលោក គល់ បញ្ញា ប្រធាន​អង្គការ ខុមហ្វ្រែល សង្ឃឹម​ថា ការបោះឆ្នោត​ជាតិ​នា​ខែកក្កដា​ខាង​មុខ នឹង​មិន​កើត​មាន​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​ទេ។
សេចក្តីរាយការណ៍របស់​​ លី​ ម៉េងហួរ
(03:09)

ថ្លែងទៅកាន់​សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ចន្ទនេះ លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​មានការ​អត់ធ្មត់ ក្នុង​ពេល​ដែល​លោក​ហៅ​ថា​យុទ្ធនាការ​បង្ខូច​​កេរ្តិ៍ឈ្មោះ និង​បំផ្លាញ​កិត្តិយស​មកលើ​រូបលោក និង​គណបក្ស​កាន់អំណាច ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ កាន់​តែ​ឡើង​កំដៅ។ ក៏ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់​ទៅកាន់​ក្រុម​អ្នកគាំទ្រ​គណបក្សកាន់​អំណាច​ឲ្យ​អត់ធ្មត់ កុំយក​កំហឹង​ទៅទល់​នឹង​កំហល់។ ​ លោក គល់ បញ្ញា ប្រធាន​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ខុមហ្វ្រែល យល់ឃើញ​ថា ការទប់​ស្កាត់​អំពើ​ហិង្សា​ខាង​នយោបាយ នៅពេល​បោះឆ្នោត ជា​ការទទួល​ខុសត្រូវ​របស់​រាជរដ្ឋាភិបាល​និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់។ លោក គល់ បញ្ញា យល់ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ តែងតែ​មាន​ការទិតៀន​លើ​គណបក្ស​កាន់​អំណាច ដែលជា​ការបញ្ចេញ​មតិ។ យ៉ាងណា​ក៏ដោយ លោក គល់ បញ្ញា មើលឃើញ​ថា អំពើហិង្សា​ខាង​នយោបាយ​នៅពេល​បោះឆ្នោត ពី​មួយអាណត្តិ​ទៅ​មួយអាណត្តិ​ បាន​ថយចុះ ជាពិសេស​ការសម្លាប់​សកម្មជន​គណបក្ស​​​ប្រឆាំង ក៏ស្ទើរតែ​លែង​កើត​មាន ក្នុង​ការបោះឆ្នោត​សកល​ចុងក្រោយ​នេះ។ ប៉ុន្តែការ​គំរាម​កំហែង​តាម​ពាក្យសម្តី​ដោយផ្ទាល់​លើ​សកម្មជន​គណបក្សប្រឆាំង បន្ត​កើតមាន​នៅ​ឡើយ។ ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​វត្ត​កំពង់ឫស្សី ក្នុង​ឃុំ​ជីរោទិ៍​ទី​១ ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម​ នៅព្រឹក​ថ្ងៃ​ចន្ទ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ក៏​បាន​ផ្តាំផ្ញើ​ទៅកាន់​សមាជិក​​របស់​គណបក្ស​​​​ប្រជាជន​កម្ពុជា ជាពិសេស​ក្រុម​យុវជន ត្រូវខិតខំ​រៀន​​បង្កើន​សមត្ថភាព​ផ្ទាល់ខ្លួន ត្រូវ​​​ចៀសវាង​​​ពី​គ្រឿងញៀន គោរព​​ច្បាប់​​ចរាចរណ៍ និង​​ច្បាប់​ទម្លាប់។ ក្នុងនោះ សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ក៏​ត្រូវ​ធ្វើ​អំពើ​ល្អ​ជា​មួយ​ប្រជាជន​​ឲ្យ​បាន​ច្រើន ដើម្បី​ទទួល​បាន​មកវិញ​នូវ​សន្លឹក​ឆ្នោត សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា។​ លោក​នាយករដ្ឋមន្ត្រី នៅ​ព្រឹកមិញ ក៏បាន​ប្រកាស​ថា មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ដែល​​ហ៊ាន​ថ្កោលទោស​ការ​ទំលាក់​គ្រាប់បែក ​ការ​ឈ្លានពានរ​បស់​សហរដ្ឋអាមេរិក និងការ​ឈ្លានពាន​ពី​វៀតណាម​ខាងត្បូង ​ចំពោះ​ទឹកដី​កម្ពុជា​ ក្នុង​សម័យ​សង្គ្រាម​ឆ្នាំ​១៩៧០៕

បទ​វិភាគ៖ តើ​លោក ហ៊ុន សែន ជា​មេដឹកនាំ​ល្អ​ឬ​ជា​មេ​គ្រួសារ​ល្អ?

ប្រភពពី www.rfa.org/khmer: 
នៅ​មុន​រដូវ​បោះ​ឆ្នោត​ម្តងៗ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែង​មាន​ប្រសាសន៍​រំលឹក​ដាស់​តឿន​ប្រជាពលរដ្ឋ ថា​អោយ​បោះ​ឆ្នោត​អោយ​លោក និង​គណបក្ស​របស់​លោក​ទៀត ដើម្បី​អោយ​លោក​មាន​ឱកាស​នឹង​បន្ត​ផ្ដល់​សុខ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ។ មាន​ពេល​ខ្លះ លោក​ថែម​ទាំង​មាន​ប្រសាសន៍​ថា កម្ពុជា​អាច​​វឹកវរ​លែង​មាន​ស្ថិរភាព​ទៀត​ផង​បើ​អត់​ពី​លោក​ទៅ។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​កាន់​អំណាច​ជាង ៣០​ឆ្នាំ។ ទន្ទឹម​នឹង​ការ​ដឹកនាំ​ប្រទេស​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ជា​មេដឹកនាំ​គ្រួសារ​មួយ​ដែល​មាន​បុត្រា​បុត្រី​ចំនួន ៦​នាក់។ បើ​និយាយ​អំពី​គុណ​សម្បត្តិ និង​សមត្ថភាព​ក្នុង​ការ​ដឹកនាំ​គ្រួសារ​វិញ លោក ហ៊ុន សែន អាច​ចាត់​ទុក​ថា ជា​បិតា​ដ៏​គំរូ​មួយ​រូប​ដែល​ពូកែ​អប់រំ​បុត្រ​ធីតា​របស់​លោក​អោយ​ខិតខំ​រៀន​សូត្រ ក្រេប​យក​ចំណេះ​វិជ្ជា​ដើម្បី​អាច​មាន​សមត្ថភាព​ឈរ​ជើង​ពីរ​ខ្លួន​ឯង​បាន។ លោក​បាន​ផ្ចុងផ្តើម​បុត្រាបុត្រី​របស់​លោក​អោយ​បាន​រៀន​សូត្រ​ខ្ពង់ខ្ពស់​ស្ទើរ​ផុត​កំពូល។ លោក ហ៊ុន ម៉ាណែត ដែល​ជា​កូន​ប្រុស​ច្បង​របស់​លោក បាន​រៀន​ចប់​ថ្នាក់​អនុបណ្ឌិត​នៅ​សាលា​យោធា​ដ៏​ល្បី​ឈ្មោះ​​មួយ​នៅ​សហរដ្ឋអាមេរិក រួច​លោក​បាន​ទៅ​បន្ត​យក​ថ្នាក់​បណ្ឌិត​ទៀត​នៅ​ប្រទេស​អង់គ្លេស។ រី​ឯ​កូន​ប្រុស​បន្ទាប់​ពីរ​នាក់​ទៀត គឺ​លោក ហ៊ុន ម៉ានី និង​លោក ហ៊ុន ម៉ានិត សុទ្ធ​តែ​បាន​ទទួល​ការ​អប់រំ​ថ្នាក់​អនុ​បណ្ឌិត​នៅ​ប្រទេស​លោក​ខាង​​លិច និង​ប្រទេស​ចំរើន​ជឿន​លឿន​នានា មាន​ប្រទេស​បារាំង អាមេរិក និង​អូស្ត្រាលី ជាដើម។ បុត្រី ៣​រូប​ទៀត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​មិន​ចាញ់​បង​ប្អូន​ប្រុស​របស់​គាត់​ទាំង​បី​នាក់​ទៀត​ដែរ។ ម្នាក់ៗ​សុទ្ធ​តែ​មាន​ចំណេះ​វិជ្ជា មាន​មុខ​របរ និង​តួនាទី​ធំ ដែល​មនុស្ស​ភាគ​ច្រើន​ស្រមៃ​ចង់​បាន។ ក្នុង​ការ​ទុក​ដាក់​គូស្រករ​វិញ លោក ហ៊ុន សែន ក៏​ពិនិត្យ​ជ្រើសរើស​យក​កូនប្រសា​ចេញ​ពី​ពូជ​អំបូរ​អ្នក​មាន​ឋានៈ​ក្នុង​សង្គម​ខ្ពង់ខ្ពស់​ណាស់ មិន​មែន​អោយ​ទៅ​យក​កូន​អ្នក​ក្រីក្រ​ស្រុក​ស្រែ​ចម្ការ​នោះ​ទេ។ កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំង​អស់ សុទ្ធ​តែ​ជា​ការ​ខំ​ធានា​អោយ​បាន​ថា កូន​ចៅ​របស់​លោក​មាន​លំនឹង​ទៅ​ថ្ងៃ​អនាគត។ ទោះ​ជា​ផ្ចុងផ្ដើម​បុត្រា​បុត្រី​អោយ​មាន​ចំណេះ​វិជ្ជា​ខ្ពង់ខ្ពស់ មាន​ទ្រព្យ​សម្បត្តិ មាន​អំណាច​បង្គួរ​ហើយ​ក្ដី នៅ​ពេល​ដែល​លោក​មាន​វ័យ​កាន់​តែ​ជ្រេ​នេះ លោក​បាន​ចាប់​ផ្ដើម​​ស្វែង​រក​អំណាច​ធំ​ជាង​នេះ​ដល់​កូន​របស់​លោក ទាំង​កូនប្រសា និង​កូន​បង្កើត។ លោក ហ៊ុន ម៉ានី កូន​ប្រុស​បង្កើត​របស់​លោក​នឹង​ឈរ​ឈ្មោះ​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ ឯ​លោក ឌី វិជ្ជា កូន​ប្រុស​របស់​លោក ហុក ឡង់ឌី និង​ជា​កូនប្រសា​របស់​លោក ហ៊ុន សែន នឹង​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នា​ខែ​កក្កដា ខាង​មុខ​នេះ។ ជា​ការ​ពិត​ណាស់ កូន​ចៅ​ទាំង​ឡាយ​របស់​លោក ហ៊ុន សែន ប្រសិន​បើ​អត់​ពី​លោក​ទៅ ក៏​ពួក​គេ​មាន​សមត្ថភាព​គ្រប់គ្រាន់ មាន​ស្ថិរភាព​ និង​លំនឹង​ក្នុង​ជីវិត​ក្នុង​ការ​រស់​នៅ​បាន​ដោយ​ខ្លួន​ឯង។ ទាំង​អស់​នេះ​សុទ្ធ​តែ​បាន​ពី​ការ​ខិតខំ​យ៉ាង​អស់​សមត្ថភាព​របស់​ឪពុក។ តើ​យុវជន​ណា​ដែល​មិន​ស្រមៃ​ចង់​បាន​ឪពុក​ដែល​ចេះ​ទំនុក​បម្រុង​កូន​ចៅ​អោយ​មាន​ស្ថិរភាព និង​ឯករាជ្យ​ក្នុង​ជីវិត​ដូច​លោក ហ៊ុន សែន នោះ? យុវជន​ខ្លះ ទោះ​ជា​មិន​មាន​សំណាង​បាន​កើត​ជា​កូន​លោក ហ៊ុន សែន ក៏​ដោយ​ចុះ គ្រាន់​តែ​បាន​លោក​ចែក​អាវ​ទាហាន​អោយ​ដើរ​ទៅ​វាស់​ដី​ដែល​សល់​​ពី​ចិន​វិនិយោគ រាប់​ថា​មាន​វាសនា​ខ្ពស់​ណាស់​ទៅ​ហើយ។ បើ​និយាយ​ពី​គុណ​សម្បត្តិ និង​សមត្ថភាព​ក្នុង​ការ​ដឹកនាំ​ប្រទេស​វិញ លោក ហ៊ុន សែន ក៏​ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ចាត់​ទុក​ថា ជា​បុរស​ខ្លាំង​មួយ​រូប​នៅ​លើ​ពិភពលោក​នេះ។ ក្នុង​ការ​បោះ​ឆ្នោត​បី​អាណត្តិ​កន្លង​ទៅ​នេះ លោក​ឈ្នះ​ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​រហូត។ បើ​ទុកជា​លោក​ចាញ់​ឆ្នោត​កាល​ពី​អាណត្តិ​ទី​មួយ​ក្ដី ក៏​លោក​នៅ​តែ​បាន​តំណែង​ជា​នាយករដ្ឋមន្ត្រី​ទីពីរ រួច​បណ្ដេញ​នាយករដ្ឋមន្ត្រី​ទី​មួយ​ដែល​ឈ្នះ​ឆ្នោត​ចេញ​ពី​តំណែង​បាន​ដែរ។ ការ​សិក្សា​ស្រាវជ្រាវ​មួយ​របស់​សហរដ្ឋអាមេរិក ក្រោម​ចំណង​ជើង​ថា «កម្ពុជា ការ​សម្របសម្រួល​ឬ​អស្ថិរភាព» រក​ឃើញ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ប្រទេស​ដោយ​យក​តាម​ប្រព័ន្ធ​មួយ​ដែល​គេ​អោយ​ឈ្មោះ​ថា ទំនាក់ទំនង​រវាង​អ្នក​ឧបត្ថម្ភ និង​អ្នក​ពឹង​ពាក់ ឬ​ជា​ភាសា​អង់គ្លេស​ថា Parton-Client Relationship។ ប្រព័ន្ធ​ដឹកនាំ​នេះ​មាន​ន័យ​ថា អ្នក​កាន់​អំណាច​ដើរ​តួ​ជា​អ្នក​ឧបត្ថម្ភ​ទៅ​លើ​អ្នក​ដែល​ស្វែង​រក​ប្រយោជន៍។ ប្រយោជន៍​ទាំង​នេះ​រួម​មាន អំណាច បុណ្យស័ក្ត ឬ​គោរមងារ​ផ្សេងៗ ឱកាស​ការងារ ប្រាក់កាស ឬ​ទ្រព្យ​សម្ភារៈ​ជាដើម។ អ្នក​ដែល​បាន​ប្រយោជន៍​ពី​ការ​ឧបត្ថម្ភ​ទាំង​នេះ ត្រូវ​តែ​ស្មោះស្ម័គ្រ​នឹង​អ្នក​ឧបត្ថម្ភ​វិញ។ ស្មោះស្ម័គ្រ​កាន់​តែ​ខ្លាំង ទទួល​ផល​ប្រយោជន៍​កាន់​តែ​ច្រើន។ ឯកសារ​បញ្ជាក់​ថា គឺ​ដោយ​ការ​ដឹកនាំ​តាម​ប្រព័ន្ធ​នេះ​ហើយ បាន​ជា​គណបក្ស​ប្រជាជន​កម្ពុជា អាច​ដាក់​ការ​ត្រួតត្រា​ទៅ​លើ​បុគ្គល និង​ស្ថាប័ន​ជាតិ​ទាំង​មូល​បាន ដោយ​មិន​អាច​អោយ​មាន​ឯករាជ្យ​ឈរ​ដោយ​ខ្លួន​ឯង​បាន។ ខុស​ពី​ការ​ដឹកនាំ​គ្រួសារ​កូន​ចៅ​ខ្លួន​អោយ​រឹង​មាំ ស្ថាប័ន​សំខាន់​ទាំង​អស់​នៅ​ក្នុង​ប្រទេស មាន​ស្ថាប័ន​តុលាការ យោធា នគរបាល ជាដើម ត្រូវ​សហគមន៍​ជាតិ និង​អន្តរជាតិ​ចាត់​ទុក​ថា ជា​ស្ថាប័ន​ដែល​មិន​ឯករាជ្យ ហើយ​ចាំបាច់​ត្រូវ​តែ​ពឹង​ផ្អែក​ទៅ​លើ​លោក ហ៊ុន សែន ទាំង​អស់។ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ដែល​ត្រូវ​តែ​ជា​ស្ថាប័ន​ឯករាជ្យ ក៏​គេ​ឯង​តែង​ចោទ​ថា ជា​ឧបករណ៍​របស់​លោក ហ៊ុន សែន ដែរ។ មិន​មែន​តែ​ស្ថាប័ន​ជាតិ​ធំៗ សូម្បី​តែ​ការ​អភិវឌ្ឍ​នៅ​តាម​ទី​ជនបទ​នានា ក៏​ត្រូវ​តែ​ពឹង​ផ្អែក​ទៅ​លើ​លោក ហ៊ុន សែន ទាំង​ស្រុង។ ទី​ដែល​លោក ហ៊ុន សែន បាន​ទៅ​ដល់ បើ​សុំ​សាលា​មួយ​ខ្នង ជួន​កាល​លោក​ផ្ដល់​ជូន​ពីរ សុំ​ប្រឡាយ​ទឹក​មួយ​ខ្សែ លោក​បន្ថែម​ជូន​មួយ​ខ្សែ​ទៀត​លើស​សំណូម​ពរ។ ជាមួយ​នឹង​ទឹក​ចិត្ត​សប្បុរស​នេះ លោក​តែង​អំពាវនាវ​ថា ត្រូវ​បោះ​ឆ្នោត​ជូន​គាត់​ទើប​បាន​ទទួល​សាលារៀន ឬ​ប្រឡាយ​ទឹក​សម្រាប់​ធ្វើ​ស្រែ​នេះ​ទៀត។ ប្រហែល​ជា​លោក ហ៊ុន សែន ទទួល​ស្គាល់​ថា អ្វីៗ​ទាំង​អស់​មិន​ឯករាជ្យ ហើយ​ត្រូវ​ពឹង​តែ​ផ្អែក​លើ​លោក​ហើយ បាន​ជា​លោក​តែង​តែ​ពោល​ថា អត់​ពី​លោក​ទៅ​ស្រុក​ទេស​អាច​មិន​មាន​ស្ថិរភាព​បាន​នោះ។ ប្រសិន​បើ​អ្វី​ដែល​លោក ហ៊ុន សែន មាន​ប្រសាសន៍​នោះ ជា​ការ​ពិត​មែន លោក​ប្រហែល​ជា​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការពង្រឹង​ក្រុម​គ្រួសារ​របស់​លោក ជាង​ការ​ដឹកនាំ​ប្រទេស​ជាតិ​អោយ​រឹងមាំ ដោយ​មិន​ចាំ​បាច់​ពឹង​ផ្អែក​ទៅ​លើ​រូប​លោក​តែ​ម្នាក់ឯង​នោះ៕

ការសម្ពោធ​សមិទ្ធផល ជា​របៀបវារៈ​នយោបាយ​របស់​បក្ស​កាន់អំណាច

ប្រភពពី www.khmer.rfi.fr: 
ឆ្នាំ​នេះ​ក៏​ដូច​ជា​សព្វដង​ដែរ ប៉ុន្មាន​ខែ​មុន​ការ​បោះឆ្នោត​ឈាន​ចូល​មក​ដល់ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​បង្ហាញមុខ​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា ដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម។ ពិធី​សម្ពោធ​សមិទ្ធិផល​ទាំង​នោះ​ត្រូវ​គេ​មើល​ឃើញ​ថា គឺ​ជា​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ដែល​គណបក្ស​កាន់អំណាច​ប្រើប្រាស់​ដើម្បី​ទាក់ទាញ​អ្នកបោះឆ្នោត។ តើ​ហេតុ​អ្វី​បាន​ជា​សមិទ្ធផល​នានា​ក្លាយជា​គន្លឹះ​ក្នុង​ការ​ឃោសនា​រក​សំឡេងឆ្នោត​របស់​គណបក្ស​កាន់អំណាច ? ហើយ​តើ​ការ​ប្រើប្រាស់​សមិទ្ធផល​គ្រប់គ្រាន់​ឬ​ទេ សម្រាប់​រក្សា​និរន្តរភាព​អំណាច ?
បទវិភាគ​​របស់ ប៉ែន បូណា ពីទីក្រុងភ្នំពេញ
(04:39)



ប្រសិន​បើ​គេ​មើល​តែមួយ​ភ្លែត ការសម្ពោធ​សមិទ្ធផល​នានា​ពី​សំណាក់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហាក់​ដូច​ជា​គ្មាន​អ្វី​ប្លែក​ទេ ពី​ព្រោះ​វា​ជា​ព្រឹតិ្តការណ៍​ដែល​គេ​បាន​ឃើញ​ឡើង​ស៊ាំ​អស់​ទៅ​ហើយ។ ប៉ុន្តែ ប្រសិន​បើ​គេ​ពិនិត្យ​ឲ្យ​ស៊ីជម្រៅ ពិធី​សម្ពោធ​ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម​នោះ គឺ​ជា​របៀបវារៈ​នយោបាយ​ដ៏​សំខាន់​មួយ​របស់​គណបក្ស​កាន់អំណាច។ ជា​ពិសេស គឺ​ការ​បើក​សម្ពោធ​ជា​សេរី​ប៉ុន្មាន​ខែ​មុន​ពេល​បោះឆ្នោត គឺ​ជា​ព្រឹត្តិការណ៍​គួរ​ឲ្យ​កត់សម្គាល់។ គេ​អាច​និយាយ​បាន​ថា វត្តមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​ទាំងនោះ គឺ​ជា​ពេលវេលា​ដ៏​សំខាន់​ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ពី​ម្ចាស់ឆ្នោត ពីព្រោះ​នៅ​ពេល​ដែល​យុទ្ធនាការ​​ឃោសនា​បោះឆ្នោត​ផ្លូវការ​ចូល​មក​ដល់ បេក្ខជន​នាយក​រដ្ឋមន្ត្រី​គណបក្ស​កាន់អំណាច​​រូប​នេះ​មិន​បង្ហាញ​មុខ​ឃោសនា​រក​សំឡេងឆ្នោត​ទេ។ ជា​ការ​ពិតណាស់ ការ​រំលេច​សមិទ្ធផល​នានា​ដែល​សម្រេច​បាន​ក្នុង​អាណត្តិ​ដឹកនាំ​របស់​ខ្លួន គឺ​ជា​របៀបវារៈ​នយោបាយ​ដ៏​សំខាន់​សម្រាប់​មេដឹកនាំ​ខ្មែរ។ ជាក់ស្តែង ឯកសារ​វីដេអូ​ទាំងឡាយ​ដែល​បន្សល់​ទុក​ពី​របប​សង្គមរាស្ត្រនិយម​របស់​អតីត​ព្រះមហាក្សត្រ​សម្តេចឳ នរោត្តម សីហនុ គឺ​ជា​ភស្តុតាង​ស្រាប់។ សូម្បី​តែ​ក្នុង​របប​ខ្មែរក្រហម​ដ៏​មហា​ប្រល័យ មហា​បំផ្លិចបំផ្លាញ ក៏​មេដឹកនាំ​សម័យ​នោះ​ព្យាយាម​ថត​ឯកសារ​វីដេអូ​ស្តីពី​សកម្មភាព​លើក​ទំនប់ ទប់​ប្រឡាយ របស់​ប្រជាជន​ដើម្បី​បង្ហាញ​ពី​សមិទ្ធផល​របស់ខ្លួន​ដែរ។ សារ​នយោបាយ​ដែល​ស្តែង​ចេញពី​ការ​បង្ហាញ​សមិទ្ធផល​ទាំង​នោះ​គឺ អ្នកដឹកនាំ​ប្រទេស​ចង់​ប្រាប់​ប្រជាពលរដ្ឋ​ថា ខ្លួន​បាន​ធ្វើ​អ្វីៗ​ជា​ច្រើន​សម្រាប់​បម្រើ​ផលប្រយោជន៍​របស់​ពួកគេ។ សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​រឹតតែ​មាន​តម្លៃ​ថែមទៀត​សម្រាប់​រដ្ឋាភិបាល​បច្ចុប្បន្ន ក្នុង​បរិបទ​ដែល​ប្រទេសជាតិ​រង​ការ​បំផ្លិចបំផ្លាញ​ខ្ទេចខ្ទាំ​ដោយ​របប​ខ្មែរក្រហម។ នេះ​ជា​ហេតុផល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​អាច​ទាញ​យក​ប្រយោជន៍​មិនចេះ​រីងស្ងួត​ពី​ថ្ងៃ៧ មករា និង​សមិទ្ធផល​នានា​ដែល​កើត​ឡើង​ក្រោយ​របប​ខ្មែរក្រហម។ ក្រៅ​ពី​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ដែល​សុទ្ធសឹង​ជា​សេចក្តីត្រូវការ​ចាំបាច់​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ការ​កសាង​សមិទ្ធផល​ក្នុង​ទីវត្ត​អារាម​ក៏​ជា​គោលដៅ​ដែល​គណបក្ស​កាន់អំណាច​មិន​ដែល​មើល​រំលង​ដែរ ពីព្រោះ​សូម​កុំ​ភ្លេច​ថា ជាង៩០ ភាគរយ​នៃ​ពលរដ្ឋ​ខ្មែរ​គឺ​ជា​ពុទ្ធសាសនិក។ ដូច្នេះ វត្ត​អារាម​គឺជា​ទីកន្លែង​ដ៏​សំខាន់បំផុត​សម្រាប់​ទាក់ទាញ​ការគាំទ្រ។ អ៊ីចឹង​ហើយ​បាន​ជា​មន្ត្រី​បក្ស​កាន់អំណាច​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​កសាង​វិហារ កុដិ សាលាឆទាន ឬ​ក៏​ហែ​កឋិន​ចូល​វត្ត​មិន​ដែល​ដាច់។ រីឯ​ការ​ចែក​អំណោយ ក៏​បាន​ផ្តល់​ប្រយោជន៍​ដល់​គណបក្ស​កាន់​អំណាច​មិន​តិច​ដែរ។ យ៉ាង​ណា​ក៏​ដោយ​ចុះ យុទ្ធសាស្ត្រ​ទាំងនេះ​នឹង​ចុះថយ​ឥទ្ធិពល​បន្តិច​ម្តងៗ នៅ​ខណៈ​ដែល​មហាជន​ទូទៅ​ផ្តើម​យល់​ថា នេះ​ជា​កិច្ចការ​ធម្មតា​របស់​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត​ផល​អវិជ្ជមាន​ទាំងឡាយ​ដែល​កើត​ចេញពី​ការ​អភិវឌ្ឍន៍​ក៏​ជា​ថ្នាំ​បន្សាប​ឥទ្ធិពល​នៃ​យុទ្ធសាស្ត្រ​បង្អួត​សមិទ្ធផល​របស់​បក្ស​កាន់អំណាច​ដែរ។ «គុណ​មួយ​រយ​សំពៅ ទោស​មួយ​ចូល​ទៅ រលាយ​គុណ​អស់» នេះ​ជា​ទស្សនវិជ្ជា​ដែល​គណបក្ស​កាន់អំណាច​មិន​អាច​មើល​ស្រាល​បាន​ឡើយ ជា​ពិសេស​នៅ​ក្នុង​បរិបទ​ដែល​គូប្រកួត​របស់​ខ្លួន​មាន​កម្លាំង​កាន់​តែ​ខ្លាំង​ជាង​មុន។ ដូច្នេះ ដើម្បី​រក្សា​ប្រៀប​ខ្លាំង​រយៈពេល​យូរអង្វែង និង​មិន​ចេះ​ហួស​សម័យ ក្រុម​អ្នកវិភាគ​បាន​មើល​ឃើញ​ថា គណបក្ស​កាន់អំណាច​គួរ​ងាក​មក​គិតគូរ​ពី​ការ​កែ​តម្រូវ​ចំណុច​អវិជ្ជមាន​របស់​ខ្លួន​ជា​ចាំបាច់។ មាន​បញ្ហា​ជា​ច្រើន ដែល​ហាក់​ដូច​ជា​មិន​ពិបាក​ដោះស្រាយ​សោះ តែ​វា​បែរ​ជា​ក្លាយ​ជា​រឿង​រ៉ាំរ៉ៃ​ស្រាយ​មិន​ចេញ​ទៅ​វិញ។ រីឯ​រឿង​ខ្លះ​ដែល​មិន​គួរ​កើត​ទាល់​តែ​សោះ​នោះ ក៏​អាច​កើត​ឡើង​បាន​ដែរ។ ទាំង​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ពី​ចន្លោះ​ប្រហោង​ខាង​យុទ្ធសាស្ត្រ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​របស់​គណបក្ស​កាន់អំណាច ដែល​ចាំ​បាច់​ត្រូវ​មាន​ការ​កែតម្រូវ ពីព្រោះ​ចំណុច​អវិជ្ជមាន​ទាំង​នោះ គឺ​ជា​អាវុធ​ដ៏​មាន​ប្រសិទ្ធភាព​របស់​បក្សប្រឆាំង​ក្នុង​ការ​ធ្វើ​ឲ្យ​លុប​បាត់​សមិទ្ធផល​នានា​របស់​រដ្ឋាភិបាល៕

សាលាក្តី​ខ្មែរក្រហម ៖ គម្រោង​កូដកម្ម​នៅថ្ងៃទី១ មេសា​ត្រូវ​បាន​បញ្ចៀស

ប្រភពពីwww.khmer.rfi.fr: បញ្ហា​ថវិកា​នៅ​ឯ​សាលាក្តី​ខ្មែរក្រហម​មាន​ការ​វិវឌ្ឍន៍​​មួយ​ជំហាន​ទៀត​នៅ​ថ្ងៃ​សៅរ៍​នេះ។ រដ្ឋបាល​របស់​សាល​ក្តី​បាន​ប្រកាស​បន្ត​កិច្ចសន្យា​ការងារ​ដល់​បុគ្គលិក​ជនជាតិខ្មែរ​ទាំង​អស់​សម្រាប់​ឆ្នាំ ២០១១។ រីឯ​ប្រាក់ខែ​ចាប់ពី​ខែមករា​ដល់​ខែមីនា​ដែល​សាលាក្តី​បាន​ជំពាក់​ពួក​គេ​នោះ​នឹង​ត្រូវ​បើក​ជូន​គ្រប់​ចំនួន​នៅ​សប្តាហ៍​ក្រោយ។ ដំណោះស្រាយ​នេះ​បាន​ធ្វើ​ឡើង​ដើម្បី​ទប់ស្កាត់​កូដកម្ម​ដែល​ក្រុម​បុគ្គលិក​ខ្មែរ​គ្រោង​ធ្វើ​ជា​ថ្មី​នៅ​ថ្ងៃ​ចន្ទ ទី១ ខែមេសា​ដើម​សប្តាហ៍​ក្រោយ។
សេចក្តីរាយការណ៍​របស់ ប៉ែន បូណា ពីទីក្រុងភ្នំពេញ
(02:18)
គម្រោង​ធ្វើ​កូដកម្ម​ដែល​ក្រុម​បុគ្គលិក​ខ្មែរ​ផ្នែក​បកប្រែ​ភាសា​គ្រោង​បន្ត​ធ្វើ​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ចន្ទ ទី១ ខែមេសា​ត្រូវ​បាន​បញ្ចៀស​ហើយ។ ការ​បញ្ចប់​គម្រោង​ធ្វើ​កូដកម្ម​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​រដ្ឋបាល​សាលាក្តី​ខ្មែរក្រហម​បាន​សម្រេច​បន្ត​កិច្ចសន្យា​ការងារ​ថ្មី​សម្រាប់​ឆ្នាំ​២០១៣ ដល់​បុគ្គលិក​ជនជាតិខ្មែរ​ទាំង ២៧០នាក់។ នេះ​បើ​យោង​តាម​ការអះអាង​របស់​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ដែល​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​សៅរ៍​នេះ។ កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ លោកស្រី Silvia Cartwright ចៅក្រម​អន្តរជាតិ​បាន​ប្រកាស​នៅ​ក្នុង​អង្គ​សវនាការ​ថា ប្រាក់បៀវត្ស​របស់​បុគ្គលិក​ជនជាតិ​ខ្មែរ​ចាប់​ពី​ខែ​មករា​ដល់​ខែ​មេសា​នឹង​ត្រូវ​បាន​ធានា​បើក​ជូន​គ្រប់​ចំនួន។ នៅ​ថ្ងៃ​សៅរ៍​នេះ រដ្ឋបាល​សាលាក្តី​ក៏​បាន​សន្យា​ថា ប្រាក់ខែ​ចាប់​ពី​ខែមករា​ដល់​ខែមីនា​ដែល​សាលាក្តី​ជំពាក់​បុគ្គលិក​ជនជាតិខ្មែរ​នោះ​នឹងត្រូវ​បើក​សង​វិញ​គ្រប់​ចំនួន​នៅ​សប្តាហ៍​ក្រោយ។ រីឯ​ប្រាក់ខែ​សម្រាប់​ខែមេសា​នឹង​ត្រូវ​បើក​តាម​ធម្មតា​នៅ​ដំណាច់ខែ។ គួរ​រម្លឹក​ថា បុគ្គលិក​ជនជាតិខ្មែរ​ផ្នែក​បកប្រែ​ភាសា​បាន​នាំ​គ្នា​​ធ្វើ​កូដកម្ម​មិន​ធ្វើ​ការ​កាល​ពី​ថ្ងៃទី៤ មីនា បន្ទាប់​ពី​ពួក​គេ​មិន​ទទួលបាន​ប្រាក់ខែ​ចំនួន ៣ខែ។ រហូត​ដល់​ថ្ងៃទី១៨ មីនា ពួក​គេ​បាន​យល់ព្រម​ចូល​ធ្វើ​ការ​វិញ បន្ទាប់​ពី​មាន​ការ​សន្យា​ថា ពួក​គេ​នឹង​ទទួល​បាន​ប្រាក់ខែ​ខែធ្នូ​ឆ្នាំ ២០១២ ។ ប្រាក់ខែ​នេះ​បាន​បើក​មែន​កាល​ពី​ថ្ងៃទី២១ មីនា។ ប៉ុន្តែ​ក្រុម​បុគ្គលិក​ទាំង​នោះ​បាន​គំរាម​ថា នឹង​ធ្វើ​កូដកម្ម​ជាថ្មី​នៅ​ថ្ងៃទី១ ខែមេសា ប្រសិន​បើ​ពួក​គេ​មិន​បាន​បើក​ប្រាក់ខែ ៣ខែ​ដើម​ឆ្នាំ ២០១៣ ​ទេ​នោះ។ ការ​បន្ត​កិច្ចសន្យាការងារ និង​ការ​សង​ប្រាក់ខែ​ដែល​ជំពាក់ គឺ​ជា​លក្ខខណ្ឌ​ធំៗ​ពីរ​ដែល​ក្រុម​បុគ្គលិក​ផ្នែក​បកប្រែ​ភាសា​នៃ​សាលាក្តី​ខ្មែរក្រហម​បាន​សុំ​ឲ្យ​រដ្ឋបាល​របស់​សាលាក្តី​នេះ​ដោះស្រាយ​ជា​ថ្នូរ​នឹង​ការបញ្ចប់​កូដកម្ម។ ឥឡូវ​នេះ បញ្ហា​ត្រូវ​បាន​ដោះស្រាយ​ហើយ ។ ប៉ុន្តែ ថវិកា​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រាក់ខែ​បុគ្គលិក​ជនជាតិខ្មែរ​នៅ​ពេល​នេះ​គ្រាន់​តែ​ជា​មូលនិធិ​សង្គ្រោះបន្ទាន់​របស់​អង្គការសហប្រជាជាតិ​ដោយ​ប្រើប្រាស់​ថវិកា​ភាគី​អន្តរជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា​មួយគ្រា​តែ​ប៉ុណ្ណោះ។ រីឯ​គម្រោង​ថវិកា​ពិតប្រាកដ​សម្រាប់​ដំណើរការ​ឆ្នាំ ២០១៣ សម្រាប់​ភាគី​កម្ពុជា​នៅ​តែ​មិនទាន់​មាន​ដដែល៕

គណបក្ស​សង្រ្គោះជាតិ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​វែកមុខ​ឃាតករ​បោក​គ្រាប់បែក​កាលពី​១៦ឆ្នាំមុន

ប្រភពពីwww.khmer.rfi.fr:
គណបក្ស​សង្រ្គោះជាតិ​ដែល​កើត​ចេញ​ពី​គណបក្ស​សិទ្ធិមនុស្ស​ និង​គណបក្ស​សមរង្ស៊ី​បាន​អំពាវនាវ​កាល​ពី​ព្រឹកមិញ ឲ្យ​រដ្ឋាភិបាល​វែកមុខ​ឃាតករ​បោកគ្រាប់​បែក​កាល​ពី​១៦​ឆ្នាំមុន នៅ​ក្បែរ​អតីត​អគារ​រដ្ឋសភា​ចាស់ ដែល​កាលណោះ​បាន​សម្លាប់​មនុស្ស​ជាង ១០​នាក់​ និង​បង្ក​អោយ​របួស​ជាង​១០០​នាក់។ ក្រសួង​មហាផ្ទៃ​បាន​ស្វាគមន៍​ការ​អំពាវនាវ​របស់​គណបក្ស​ប្រឆាំង​ដោយ​បញ្ជាក់​ថា ក្រសួងមហាផ្ទៃ និង​រដ្ឋាភិបាល​មិន​ទាន់​បាន​បិទ​បញ្ចប់​សំណុំរឿង​នេះ​នៅ​ឡើយ​ទេ៕

សេចក្តីរាយការណ៍​របស់ គី សុខលីម ពីទីក្រុងភ្នំពេញ
(02:28)


105 Live

ព្យុះចិត្តស្រឡាញ់ អក្សរសាស្រ្តជាតិ ជំរុញកូនខ្មែរ ក្រោមម្នាក់ សម្រេចមហិច្ឆតា បង្កើតពុម្ពអក្សរខ្មែរ

ភ្នំពេញៈ រស់នៅលើទឹកដីក្រោមអណានិគមគ្មាន វាសនា បានរៀនអក្សរសាស្រ្តជាតិរបស់ខ្លួនឲ្យ
បាន ស្រួលឡើយ តែផ្ទុយទៅវិញ ការរស់ក្រោមនឹមត្រួតត្រា កៀបសង្កត់រឹតត្បឹតនេះ បានជំរុញឲ្យ
យុវជនខ្មែរកម្ពុជាក្រោមម្នាក់ បាន តស៊ូពុះពារសិក្សាអក្សរខ្មែរចេះស្ទាត់ ថែមទាំងបានស្រាវជ្រាវ
រហូតបានបង្កើត ជាពុម្ពអក្សរខ្មែរ ដែលប្រជាពលរដ្ឋ កម្ពុជាជាច្រើន បាននិងកំពុងប្រើប្រាស់រាល់ថ្ងៃ
ហៅដោយសាមញ្ញថា Font Unicode។

ស្ថាបនិកពុម្ពអក្សរខ្មែរយូនីកូដ ដែលកំពុងរស់លាក់ខ្លួនយ៉ាងស្ងៀមស្ងាត់នៅក្នុងប្រទេសកម្ពុជា មាន
មនុស្សមិន ច្រើននោះទេ ដែលបានស្គាល់រូបលោក ខណៈ ដែលពួក គេ កំពុង នឹង  ប្រើ ប្រាស់ ជា រៀងរាល់ថ្ងៃនូវសមិទ្ធ ផល ដ៏វិ សេសវិសាលរបស់គាត់ ដើម្បីបម្រើការងាររបស់ពួកគេ។

ក្នុងវ័យ ៤២ឆ្នាំ សម្បុរស្រអែម មាឌដំបង ស្ថាបនិកពុម្ពអក្សរយូនីកូដជាកូនខ្មែរកម្ពុជាក្រោម លោក 
ដាញ់ ហុង ពី ក្នុងហាងកាហ្វេមួយកន្លែងក្នុងរាជធានីភ្នំពេញ បានរៀបរាប់ពីដំណើរដើមទង នៃការ
បង្កើតពុម្ពអក្សរខ្មែរថា ជាខ្មែរ កម្ពុជាក្រោម ដែលមានឈាមជ័រជាខ្មែរអារម្មណ៍ និងផ្នត់គំនិតរបស់
លោកបានដិតដាមជាប់ជាមួយអក្សរខ្មែរ ទោះបីការរស់លើដីកំណើត ដែលគ្រប់គ្រងដោយរដ្ឋាភិបាល
វៀតណាម ហាមរូបលោកសិក្សាអក្សរខ្មែរយ៉ាងណាក្តី តែលោកបានលួចរៀនពីឪពុក និងព្រះសង្ឃ
នៅតាមទីអារាមរហូតបានចេះចាំអក្សរសាស្រ្តជាតិរបស់ខ្លួន និង អាចប្រើជាផ្លូវការបាន។

ជាមួយនឹងស្នាមញញឹមតិចៗ ក្នុងសំដីរដឹនជាអ្នកខេត្តពល្លាវ កម្ពុជាក្រោម ដាញ់ ហុង បានរៀបរាប់
បន្តថា ពេលលោកសិក្សានៅមហាវិទ្យាល័យ ផ្នែកច្បាប់ក្នុងទីក្រុងព្រៃនគរ ដែលវៀតណាម ហៅថា 
ហូជីមិញ នោះ លោកបានឃើញប្រជាពលរដ្ឋកម្ពុជា បានទៅជួលក្រុមហ៊ុនវៀតណាមបង្កើតពុម្ពអក្សរ
ខ្មែរ ក្នុងនាមជាខ្មែរ តែមិនអាចធ្វើខ្លួនឯងបាន ហើយរត់ទៅពឹងគេនេះហើយ ធ្វើឲ្យរូបលោកមានអារម្ម-
ណ៍ឈឺចាប់ ព្រមទាំងចាប់ផ្តើម សិក្សាស្រាវជ្រាវរហូតបង្កើតនូវពុម្ពអក្សរខ្មែរយូនីកូដ នេះឡើង ដើម្បី
ប្រើប្រាស់ផ្ទាល់ខ្លួន ជាជំហ៊ានដំបូង។

លោកបានបញ្ជាក់ជាមួយនឹងស្នាមញញឹមថា «ដំបូងឡើយគ្មានបំណងចង់បង្កើតប្រើប្រាស់អីទូលំទូ-
លាយដូច្នេះទេ គ្រាន់តែចង់ថាស្រាវជ្រាវធ្វើយ៉ាងម៉េចឲ្យពុម្ពអក្សរខ្មែរវាស្រួលសម្រាប់ប្រើខ្លួនឯង ខ្ញុំក៏
ចេះតែស្រាវជ្រាវទៅ។ លុះ ដល់ឆ្នាំ២០០២ ខ្ញុំបានឡើងមកប្រទេសកម្ពុជាធ្វើការជាមួយអង្គការ និង
បន្តស្រាវជ្រាវពីវិធីបង្កើតពុម្ពអក្សរខ្មែរនេះ ទៀត»។

ទោះបីជា ហុង បានបង្កើតពុម្ពអក្សខ្មែរយូនីកូដ ដោយខ្លួនឯងប្រើបានក្តី តែមិនទាន់ត្រឹមត្រូវទៅតាម
បច្ចេកទេស នៅឡើយទេ លុះដល់ឆ្នាំ២០០២ យុវជនខ្មែរក្រោមម្នាក់នេះ បានមានឱកាសត្រូវបានក្រុម
ហ៊ុន Microsoft ដែល មានស្នាក់ការនៅប្រទេសអាមេរិក ហៅទៅសិក្សាបច្ចេកទេសបន្ថែមរយៈពេល
២សប្តាហ៍ ដើម្បីបំពេញនូវចំណុច ខ្វះខាត។

លោក ហុង បានបញ្ជាក់យ៉ាងដូច្នេះ «ដំបូងយើងអាចបង្កើតបានហើយ តែវាមិនទាន់ស្តង់ដារយើងក៏
ទៅរៀនជា មួយគេពីបច្ចេកទេស ថាធ្វើយ៉ាងម៉េចឲ្យវាដើរស្រួល និងត្រូវទៅតាមស្តង់ដាររបស់វា»។

បន្ទាប់ពីទទួលបានវគ្គបណ្តុះបណ្តាលជំនាញបន្ថែមពីក្រុមហ៊ុន Microsoft ហើយនោះ ហុង ដែលមាន
ឪពុកម្តាយ ជាខ្មែរកម្ពុជាក្រោម និងជាកូនទី៦ ក្នុងចំណោមបងប្អូន៨នាក់នោះ បានត្រឡប់មកប្រទេស
កម្ពុជាវិញ រូបលោកចាប់ផ្តើមប្រឡូកបង្កើតពុម្ពអក្សរខ្មែរយូនីកូដនេះឡើង នឹងដាក់តាមបណ្តាញប្រព័ន្ធ
អ៊ីនធើណេតឲ្យគេទាញយក (download) ទៅប្រើប្រាស់ដោយសេរី។

ទោះជា ដាញ់ ហុង បានបង្កើតពុម្ពអក្សរខ្មែរ ចែកជូនប្រជាពលរដ្ឋទូទាំងសកលលោកប្រើប្រាស់ដោយ
សេរីយ៉ាង ណាក្តី តែមានមនុស្សមិនច្រើនទេ ដែលបានស្គាល់រូបលោកនោះ មិនត្រឹមតែប៉ុណ្ណឹងទេក្នុង
ជំហានដំបូង នៃការ បង្កើតពុម្ពអក្សរខ្មែរនេះ មានមនុស្សជាច្រើន បានបន្ទុចបង្អាក់ និងរិះគន់ថា ពុម្ព
អក្សរខ្មែរយូនីកូដរបស់លោក ប្រើ មិនត្រឹមត្រូវ ពោលគឺមានអ្នកតាមច្រណែន និងនិន្ទារូបលោកតែ
ម្តង។

លោក ហុង បានបញ្ជាក់ថា «យើងបង្កើតទៅគេថា យើងនឹងខុសចេះខុសចុះ តែពេលនេះអ្នកដែល
រិះគន់ ណុង គេ បានបង្កើតដែរ ហើយគេថែមទាំងអះអាងថា Font អក្សរហ្នឹងគេជាអ្នកបង្កើត តាមពិត
ទៅខ្ញុំជាអ្នកបង្កើតទាំងអស់ ហ្នឹង»។

ទោះបីជាមានរឿងរកាំរកូសជាឧបសគ្គក្តី តែក៏មិនមែនមានន័យថា ធ្វើឲ្យយុវជនខ្មែរក្រោមម្នាក់នេះ
ចុះចាញ់នោះ ដែរ គឺលោកនៅតែបន្តស្រាវជ្រាវបង្កើតពុម្ពអក្សរយូនីកូដនេះរហូតមក ជាពិសេសធ្វើ
យ៉ាងណាសម្រួលឲ្យប្រើបាន ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា ដែលទើបចេញថ្មីៗ ដូចជាប្រើតាមគេហ-
ទំព័រ ប្រើលើទូរស័ព្ទអាយហ្វូន អាយផេត និងជាមួយ Browser ផ្សេងៗទៀតរហូតដល់ដាក់លើគេហ-
ទំព័រហ្គូហ្គោលថែមទៀតផង។

ជាមួយនឹងស្នាមញញឹមប្រកបដោយមោទនភាពក្នុងនាមជាអ្នកជោគជ័យលើការស្រាវជ្រាវរបស់ខ្លួន 
កូនខ្មែរក្រោម ម្នាក់នេះ បានបញ្ជាក់ថា «យើងខំធ្វើឲ្យវាប្រើទៅស្គាល់ Font អក្សរខ្មែរនៅលើប្រព័ន្ធ
ទូរស័ព្ទស្មាតហ្វូនដូចជា អាយ ហ្វូន អាយភេត និងប្រព័ន្ធអេនឌ្រយផ្សេងៗ នឹងហើយជាកិច្ចសហការ
រវាងខ្ញុំជាមួយនិងហ្គូហ្គោល»។

ងាកទៅកុមារភាព និងប្រវត្តិ នៃការសិក្សាស្ថាបនិកពុម្ពអក្សរខ្មែរ ជាខ្មែរ កម្ពុជាក្រោមរូបនេះវិញម្តង។
កុមារ ហុង ទោះបីជាកើតក្នុងត្រកូលគ្រួសារជាកសិករ និងរស់ក្រោមអណានិគមវៀតណាមយ៉ាងណា
ក្តី តែគេហាក់ដូចជាមិន សូវមានប្រវត្តិជូរចត់ ឈឺចាប់ និងវេទនាប៉ុន្មាននោះទេ។

ជាមួយនឹងអាវដៃខ្លី ពណ៌ប្រផេះ អង្គុយលើសាឡុងពណ៌ឈាមជ្រូក ក្នុងហាងកាហ្វេកណ្តាលរាជធានី
ភ្នំពេញ ដោយកែវភ្នែកបាញ់ទម្លុះកញ្ចក់វែនតា ដ៏ក្រាស់របស់លោក បានបញ្ជាក់ប្រាប់ថា ការសិក្សានៅ
កម្ពុជាក្រោមមិន ងាយស្រួលនោះទេ កូនខ្មែរកម្ពុជាក្រោមមិនមែនអាយុ ៥-៦ឆ្នាំអាចចូលរៀនបាននោះ
ទេ លុះតែក្លាហាន ចេះវាយ ចេះតប់ទើបអាចទៅរៀនបាន។ ត្រង់នេះ ហុង ចង់បញ្ជាក់ថា ព្រោះក្រោម
អាណានិគម គឺមានក្មេងៗជាជនជាតិវៀតណាមតែងតែធ្វើបាប ដូច្នេះយើងត្រូវតែចេះការពារខ្លួនឯង។
ក្នុងកុមារភាព ហុង តែងតែចំណាយ ពេលដើរ រាប់សិបគីឡូម៉ែត្រ ដើម្បីទៅសិក្សា ហើយ ហុង គ្មានឱ
កាសបានរៀនអក្សរខ្មែរ ដែលជាអក្សរជាតិរបស់ខ្លួននោះទេ បើមិនលួចរៀនជាមួយឪពុក និងនៅតាម
វត្តទេ គ្មានថ្ងៃចេះអក្សរសាស្ត្រខ្មែរឡើយ ហើយបើយើងមិនរស់ក្នុងស្ថាន ភាពបែបនឹង ក៏មិនចេះតស៊ូ
ដែរ។

ជាមួយនឹងការសិក្សាដ៏វែងឆ្ងាយ ហុង បានបញ្ចប់មហាវិទ្យាល័យផ្នែកច្បាប់នៅទីក្រុងព្រៃនគរ ហើយ
បម្រើការនៅ ក្នុងរដ្ឋការវៀតណាមរយៈពេល៣ឆ្នាំថែមទៀតផង។ តែដោយសារតែការមានអារម្មណ៍
ថា ខ្លួនរស់ និងធ្វើការ ប្រៀបដូច ជាជនអន្តោប្រវេសន៍នៅលើដីកំណើតរបស់ខ្លួននោះ ហុង ក៏សម្រេច
ចិត្តមកស្វែងរកការងារធ្វើ នៅរាជ ធានីភ្នំពេញ ក្នុងឆ្នាំ២០០០ ។

ត្រង់ចំណុចនេះ ហុង បញ្ជាក់ថា «យើងរស់តាមបែបអន្តោប្រវេសន៍ យើងបង្ខំចិត្តធ្វើគ្រប់បែបយ៉ាង
មិនមែនធ្វើតែ មួយមុខបាននោះទេ ដូចយួនគេរៀននៅនឹង គេរៀនច្បាប់គេដឹងតែចេញមកធ្វើការ
ខាងច្បាប់តែយើងអត់បានទេ ការងាររដ្ឋ មិនសមស្របសម្រាប់ជីវភាពឡើយ»។

បន្ទាប់ពីហែលឆ្លងឆាកជីវិតដ៏វែងឆ្ងាយរហូតដល់បច្ចុប្បន្នជាមួយនឹងការងារជាអ្នកបច្ចេកទេសបង្កើត
ពុម្ពអក្សរខ្មែរ ហុង បានបញ្ជាក់ថា លោកបានបង្កើតពុម្ពអក្សរខ្មែររហូតដល់ជាង១០០ ដោយដាក់បម្រើ
តាមអង្គការ ក្រុមហ៊ុន ឯកជននានា។ រាល់ថ្ងៃពុម្ពអក្សរដែលគេប្រើស្ទើរតែគ្រប់គ្នា ប្រើដោយសេរីនោះ
មានដូចជាប្រភេទពុម្ពអក្សរ ឬ font khmer Os, khmer Os battambang… ឬក៏ប្រភេទ kh battambong
kh Moul…។ល។

ទោះបីជាយ៉ាងណាស្ថិតនៅក្នុងវ័យ៤២ ហុង មានភរិយាជាអ្នកខេត្តកណ្តាល និងមានបុត្រីម្នាក់ ជាចំ
ណងដៃទៅ ហើយ បន្ទាប់ពីជ្រើសរើសយកអាពាហ៍ពិពាហ៍កាលពីឆ្នាំ២០០៨។ រហូតដល់បច្ចុប្បន្ននេះ
ស្ថាបនិកពុម្ពអក្សរខ្មែរ ដាញ់ ហុង នៅតែបន្តមហិច្ឆតារបស់ខ្លួន ព្យាយាមស្រាវជ្រាវថែមទៀត ធ្វើយ៉ាង
ណាឲ្យអក្សរខ្មែរកាន់តែងាយ ស្រួលប្រើជាមូយឧបករណ៍បច្ចេក វិទ្យាទំនើបៗ ដែលទើបនឹងចេញថ្មី 
សម្រាប់បម្រើតម្រូវការប្រជាពលរដ្ឋខ្មែរ។

ទោះបីជាបង្កើតស្នាដៃដ៏ធំធេងយ៉ាងនេះក្តី តែលោក ដាញ់ ហុង មិនចង់បញ្ចេញមុខ ឬបញ្ចេញឈ្មោះ
នោះទេ ព្រោះតែ ហុង គិតថា ធ្វើដើម្បីកូនខ្មែរ ជាតិខ្មែរ និងដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារដោយសាមញ្ញ
ជាការស្រេច លោក មិនចង់ចេញមុខចេញមាត់នោះទេ។

ស្ថាបនិកលាក់ប្រវត្តិ ព្រោះអតីតកាលជាខ្មែរកម្ពុជាក្រោម រស់ដោយការហ៊ុំព័ទ្ធតាមដានពីរដ្ឋការវៀត
ណាមរូបនេះ បានថ្លែងអំពាវនាវឲ្យកូនខ្មែរទាំងអស់ ព្យាយាមសិក្សាស្វែងយល់ពីបច្ចេកវិទ្យានិងប្រើ
ប្រាស់ពុម្ពអក្សរខ្មែរយូនីកូដ ទាំងអស់គ្នា ហើយព្យាយាមស្រាវជ្រាវបង្កើតនូវគំនិតថ្មីៗ បន្ថែមទៀត
សម្រាប់ជាស្នាដៃ និងកិត្តិស័ព្ទរបស់ជាតិ៕

ចៅក្រម៖​​ លោក​​ នួន​​ ជា​​ មាន​​កាយ​​សម្បទា​​​និង​​បញ្ញា​​​ស្មារតី​​គ្រប់គ្រាន់​​

ប្រភពពី www.khmer.rfir.fr:
នៅព្រឹក​ថ្ងៃ​សុក្រ​ទី​២៩ មីនា​នេះ អង្គជំនុំ​ជម្រះ​សាលាដំបូង​របស់​តុលាការ​ខ្មែរក្រហម បាន​ចេញ​សេចក្តី​សម្រេច​ផ្ទាល់មាត់​ថា លោក នួន ជា អាយុ ៨៦ ឆ្នាំ មាន​កាយ​សម្បទា​និងសតិ​បញ្ញា​ស្មារតី​​​គ្រប់គ្រាន់​ដើម្បី​ចូលរួម​សវនាការ​កាត់ទោស​រូប​លោក។​ អង្គជំនុំជម្រះ​ក៏បាន​រក្សា​ការសម្រេច​របស់​ខ្លួន​ក្នុងការ​បំបែក​កិច្ចដំណើរការ​សវនាកា​រលើ​សំណុំរឿង​០០២។ ​សំណុំ​រឿង០០២​នឹង​បន្ត​បើកសវនាការ​ឡើងវិញ ចាប់ពី​ព្រឹក​ថ្ងៃ​ទី​៨ មេសា ដើម្បី​បន្ត​ស្តាប់​សក្ខីកម្ម​របស់​សាក្សី។ក្នុង​សេចក្តី​សម្រេច​​ដែល​ប្រកាស​ផ្ទាល់មាត់ នៅ​ព្រឹកមិញ ​លោក​ចៅក្រម និល ណុន ប្រធាន​អង្គជំនុំជម្រះ​សាលាដំបូង​របស់​តុលាការ​ខ្មែរក្រហម​បាន​សម្រេច​ថា អតីត​បង​ទី​២ លោក នួន ជា អាយុ​៨៦​ឆ្នាំ មាន​សម្បទា​និង​សតិបញ្ញា​ស្មារតី​គ្រប់គ្រាន់​ដើម្បី​នាំខ្លួន​លោក​មក​ចូល​រួម​សវនាការ។ លោក​ចៅក្រម និល ណុន បាន​ប្រកាស​ថា "ថ្វី​ត្បិត​ជន​ជាប់ចោទ នួន ​ជា មាន​អាយុ​ច្រើន​និង​មាន​សុខភាព​ផ្លូវកាយ​ទន់ខ្សោយ​ក៏ដោយ ក៏​របាយ​ការណ៍​ និង​សក្ខីកម្មនា​ពេល​ថ្មីៗ​របស់​អ្នកជំនាញ​វេជ្ជសាស្ត្រ​ដែល​តុលាការ​បាន​ចាត់តាំង បាន​បញ្ជាក់​​ច្បាស់​ថា ជនជាប់ចោទ នួន ជា នៅតែ​មាន​សម្បទា​​ចូលរួម​សវនាការ​​ប្រកប​ដោយ​អត្ថ​ន័យ។ ផ្អែក​លើ​ការសន្និដ្ឋាន​របស់​អ្នកជំនាញ អង្គជំនុំជម្រះ​សាលាដំបូង​តម្កល់​នូវ​សេចក្តី​សម្រេច​​របស់​ខ្លួន ​ពី​ពេល​កន្លង​ទៅ ដែល​បាន​ថា ជនជាប់ចោទ នួន ​ជា មាន​កាយសម្បទា​និង​សតិ​បញ្ញា​ស្មារតី​គ្រប់គ្រាន់ ក្នុង​ការចូលរួម​សវនាការ"។​ នៅក្នុង​បន្ទប់​សវនាការ​នៅព្រឹក​ថ្ងៃ​សុក្រនេះ មិន​មាន​វត្តមាន​របស់លោក នួន ​ជា ឡើយ។ លោក នួន​ ជា ត្រូវបាន​គេ​អះអាងថា​មាន​​ជំងឺ។​ ក៏ប៉ុន្តែ​លោក ខៀវ សំផន អាយុ ៨១ ឆ្នាំ ត្រូវ​បាន​គេ​នាំ​ខ្លួន​ចូល​មក​អង្គុយ កាន់​បន្ទប់​សវនាការ។ កាលពី​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៣ អង្គជំនុំជម្រះ​សាលាដំបូង​របស់​តុលាការ​ខ្មែរក្រហម បាន​បើក​​សវនាការ​លើ​សម្បទា​របស់​ជនជាប់ចោទ លោក នួន ​ជា និងការ​បំបែក​​កិច្ចដំណើរការ​សវនាការ​លើ​សំណុំរឿង​០០២។​ ការបំបែក​សំណុំរឿង​០០២ ក៏ត្រូវបាន​លោក​ចៅក្រម និល ណុន ប្រកាស​រក្សា​សេចក្តី​សម្រេច​របស់ខ្លួន​ផង​ដែរ។ នោះ​គឺ​វិសាលភាព​នៃ​សំណុំរឿង​០០២/០១ ដំណាក់​កាល​ដំបូង កំណត់​ត្រឹម​តែ​​ការ​ជម្លៀស​​ប្រជាជន​ដោយ​បង្ខំ និង​ក្រោយ​មក បាន​ពង្រីក​វិសាលភាព​ដល់​ការសម្លាប់​មនុស្ស ដែល​​បាន​ប្រព្រឹត្ត​នៅ​ទួល​ពោធិ៍ជ្រៃ។ ការ​សម្រេច​​​ដូច្នេះ ត្រូវបាន​លោកចៅក្រម​បញ្ជាក់​ថា ដើម្បី​ឲ្យ​ដំណើរការ​កាត់ទោស​លើ​អតីត​មេខ្មែរក្រហម លោក នួន ​ជា និង​លោក ខៀវ ​​សំផន នៅក្នុង​សំណុំរឿង​០០២​ធ្វើឡើង​បាន​ឆាប់​រហ័ស​និង​មាន​ប្រសិទ្ធភាព​ បន្ទាប់​ពី​មរណភាព​របស់​លោក អៀងសារី។ ជាមួយគ្នា​នោះ លោក​ចៅក្រម និល ណុន ក៏​បាន​ប្រកាស​ថា សវនាការ​ពិនិត្យ​ភស្តុតាង​លើ​សំណុំរឿង​០០២/០១ អង្គជំនុំជម្រះ​នឹង​លើក​យក​ទៅ​ធ្វើ​នៅព្រឹក​ថ្ងៃ​ទី​៨ ខែ​មេសា

សាលាឧទ្ធរណ៍​​នឹង​​ចេញ​សេចក្តី​សម្រេច​​​ជុំវិញ​​ករណី​​លោក​​ឈូក ​បណ្ឌិត​​នៅ​រសៀល​ថ្ងៃ​ទី​៤​មីនា​

ចៅក្រម​តុលាការ​សាលាឧទ្ធរណ៍ បានប្រកាសថា ករណី​តុលាការខេត្ត​ស្វាយរៀង លើកលែង​ការចោទប្រកាន់​លើ​លោក ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត ក្នុង​រឿង​បាញ់​ស្ត្រី​កម្មករ ៣ នាក់ ឲ្យ​រងរបួស​ធ្ងន់ កាលពី​ថ្ងៃ​ទី​២០​កុម្ភៈ ឆ្នាំ​២០១២ នឹង​ត្រូវ​ប្រកាស នៅ​រសៀល​ម៉ោង ២ ថ្ងៃទី​៤​មីនា​។ សេចក្តីសម្រេច​របស់​ចៅក្រម​ដូច្នេះ បាន​ធ្វើឡើង បន្ទាប់ពី​សវនាការ​សួរដេញដោល​លើ​សាក្សី ២០ នាក់ ស្ត្រី​កម្មករ​ជា​ជនរងគ្រោះ ៣ នាក់ និង​ការសាកសួ​រលោក ឈូក បណ្ឌិត ដែល​បាន​ធ្វើឡើង ចាប់​តាំងពី​ព្រឹក​ថ្ងៃ​ទី​២៧​កុម្ភៈ​ម្សិលមិញ រហូត​ដល់​រសៀល​ថ្ងៃ​ទី​២៨​កុម្ភៈ​នេះ។​

បន្ទាប់ពី​ស្តាប់​សេចក្តីសន្និដ្ឋាន​ពី​គ្រប់ភាគី គឺ​ភាគី​មេធាវី​ការពារ​ក្តី​ជនជាប់ចោទ មេធាវី​ការពារ​ជនរងគ្រោះ ភាគី​ព្រះរាជអាជ្ញា ភាគី​ស្ត្រី​កម្មករ​កាត់ដេរ​រងគ្រោះ និង​ភាគី​ជនជាប់ចោទ គឺ​លោក ឈូក បណ្ឌិត នៅក្នុង​សវនាការ នា​រសៀល​ថ្ងៃ​២៨​កុម្ភៈ​នេះ ចៅក្រម​​សាលាឧទ្ធរណ៍ បានប្រកាសថា សំណុំរឿង​ក្តី​តុលាការ​ខេត្ត​ស្វាយរៀង លើកលែង​ការចោទប្រកាន់​លើ​អតីត​អភិបាលក្រុង​បាវិត លោក ឈូក បណ្ឌិត ក្នុង​ព្រឹត្តិការណ៍​បាញ់​ស្ត្រី​កម្មករ​កាត់ដេរ ៣ នាក់ ឲ្យ​រងរបួស​ធ្ងន់​នោះ នឹង​ត្រូវ​ប្រកាស​នៅ​រសៀល​ម៉ោង ២ ថ្ងៃ​ចន្ទ ទី​៤ ខែ​មីនា ឆ្នាំ​២០១៣​។​
 
​សវនាការ​រយៈពេល​ពី​រថ្ងៃមកនេះ មាន​ការជជែក​ដេញដោល​យ៉ាងច្រើន ដោយ​មាន​ទាំង​សាក្សី​ដាក់បន្ទុក និង​សាក្សីដោះបន្ទុក សរុប​រហូតដល់ ២០ នាក់ បាន​ឆ្លើយបំភ្លឺ​អង្គ​សវនាការ នៅ​សាលាឧទ្ធរណ៍ ចាប់តាំងពីថ្ងៃ២៧កុម្ភៈ​។​
 
​ក្រោយ​ពី​ការសាកសួរ​សាក្សី នៅ​ចុង​ម៉ោង ក្នុង​សវនាការ​នៅ​ព្រឹក​មិញ មុន​ពេល​ផ្អាក​សវនាការ ចៅក្រម​បាន​អនុញ្ញាតឲ្យ​លោក ឈូក បណ្ឌិត និង​សាក្សី ជា​ប៉ូលិស តទល់​គ្នា ដើម្បី​ដោះសារ និង​ដាក់បន្ទុក​។ សាក្សី​ជា​ប៉ូលិស​រូប​នោះ បានចង្អុលបង្ហាញ​ច្បាស់​ថា នៅ​ថ្ងៃកើតហេតុ គឺ​ថ្ងៃ​ទី​២០​កុម្ភៈ ឆ្នាំ​២០១២ លោក​បាន​ឮ​ស្នូរ​កាំភ្លើង ហើយ​គាត់​ឃើញ​លោក ឈូក បណ្ឌិត កាន់​កាំភ្លើង និង​មើលទៅ​ម្ខាង​ទៀត លោក​ឃើញ​ស្ត្រី​កម្មករ​ដួលសន្លប់​។​
 
​បន្ទាប់ពី​សវនាការ លោក ឈូក បណ្ឌិត បដិសេធ មិន​ឆ្លើយ​នឹង​សំណួរ​របស់​អ្នកកាសែត​ទេ​។ ក៏​ប៉ុន្តែ​តាម​ការរៀបរាប់​ក្នុង​សវនាការ លោក ឈូក បណ្ឌិត បាន​លើកឡើង​ថា ក្នុង​ពេល​កម្មករ​ធ្វើ​កូដកម្ម​នោះ លោក​បាន​កាន់​កាំភ្លើងខ្លី បាញ់​ឡើង​លើ ហើយ​ពេលនោះ ក៏​មាន​ការ​ផ្អើល ឆោឡោ ហើយ​ក្រោយមក ក៏​មាន​គេ​រំដោះ​លោក​ចេញពី​កន្លែងកើតហេតុ​។​
 
​យ៉ាងណា​ក៏ដោយ សកម្មជន​សិទ្ធិមនុស្ស លោក អំ សំអាត ដែល​បាន​តាមដាន​សវនាការ សង្ឃឹមថា សាលាឧទ្ធរណ៍ នឹង​ធ្វើ​ការវិនិច្ឆ័យ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ជនរងគ្រោះ ជា​កម្មការិនី​ទាំង ៣ រូបនោះ​។
 
​ចំណែក​ស្ត្រី​កម្មករ​កាត់ដេរ រងគ្រោះ​ទាំង ៣ នាក់ នៅពេល​បិទ​បញ្ចប់​សវនាការ បាន​ទាមទារ​សុំ​ឲ្យ​តុលាការ ស្វែងរក​យុត្តិធម៌​ដល់​ពួកគាត់ ជាពិសេស​ស្វែងរក​មុខ អ្នក​ដែល​បាន​បាញ់​មកលើ​គាត់ ដើម្បី​ផ្តន្ទាទោស ចាប់​ដាក់​ពន្ធនាគារ​។​
 
​សូម​រម្លឹកថា សាលាឧទ្ធរណ៍ បាន​លើកយក​ករណី​អតីត​អភិបាលក្រុង​បាវិត លោក ឈូក បណ្ឌិត ដែល​ជាប់ចោទ​រឿង​បាញ់​ស្ត្រី​កម្មករ​កាត់ដេរ ៣ នាក់ ឲ្យ​របួសធ្ងន់ មក​ជំនុំជម្រះ​ឡើងវិញ ចាប់​តាំងពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ រហូត​ដល់​រសៀល​ថ្ងៃ​២៨​កុម្ភៈ​។
 
​សំណុំរឿង​ក្តី​នោះ កាល​ខែធ្នូ ឆ្នាំ​២០១២ ត្រូវបាន​ព្រះរាជអាជ្ញា តុលាការខេត្ត​ស្វាយរៀង សំរេច​លើកលែង​ការចោទប្រកាន់​លើ​លោក ឈូក បណ្ឌិត ដោយ​សំអាង​ថា មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​។ ក៏ប៉ុន្តែសកម្មជនសិទ្ធិមនុស្ស និងក្រុមស្ត្រីកម្មករកាត់ដេររងគ្រោះ បានជំទាស់ ហើយក្រោយមកក៏បានប្តឹងឡើងមកកាន់​សាលាឧទ្ធរណ៍៕

CNN live

មតិ​ជុំវិញ​ការ​ដាក់​ឈ្មោះ​ស្ពាន​អាកាស​ថ្មី​ថា "ស្ពាន​អាកាស ៧ មករា"

ប្រភពពីwww.rfa.org/khmer:
តាម​ប្រវត្តិសាស្ត្រ​ខ្មែរ អ្នក​កាន់​អំណាច​នៃ​របប​នយោបាយ​នីមួយៗ មិន​ត្រឹម​តែ​ប្ដូរ​ឈ្មោះ​របប​នយោបាយ ដូរ​ឈ្មោះ​ប្រទេស ដូរ​ទង់ជាតិ​តែ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​ឈ្មោះ​ផ្លូវ ដែល​ជា​របស់​គ្មាន​វិញ្ញាណ ក៏​ត្រូវ​ដូរ​ឈ្មោះ​ថ្មី​ឲ្យ​ដែរ។ស្ពាន​អា កាស​ ដែល​ទើប​សាង​សង់​ហើយ​នៅ​ស្តុប​ពេទ្យ​លោក​សង្ឃ ក្រុង​ភ្នំពេញ គឺ​ជា​សមិទ្ធផល​គមនាគមន៍​មួយ​អស្ចារ្យ​របស់​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ឆ្នាំ​ថ្មី ឆ្នាំ​២០១២។ស្ពាន​នេះ​ត្រូវ​បាន​គេ​សង់​ហើយ​ស្រប​ពេល​ថ្ងៃ​ខួប​បុណ្យ​ខួប ៧ មករា ចូល​មក​ដល់។ ថ្ងៃ​៧ មករា ជា​ថ្ងៃ​គណបក្ស​ប្រជាជន​កំណត់​ថា​ជា​ថ្ងៃ​ជ័យជំនះ​ប្រវត្តិសាស្ត្រ ដែល​គណ​បក្ស​ប្រជា​ជន​គាំទ្រ​ដោយ​វៀតណាម បាន​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជសាសន៍ ​ប៉ុល​ ពត។

ស្រប​ពេល​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​ប្រកាស​ដាក់​ឈ្មោះ​ស្ពាន​អាកាស​នេះ ជា​ចំណង​ដៃ​ឆ្នាំ​ថ្មី​សម្រាប់​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស ដោយ​ភ្ជាប់​ទៅ​ន័យ​ប្រវត្តិសាស្ត្រ​នយោបាយ​តែ​ម្ដង ៖ «ខួប ៣៣​ឆ្នាំ នឹង​មាន​ស្ពាន​ចំណង​ដៃ​មួយ ឥឡូវ​គេ​ហៅ​ស្ពាន​អាកាស ៧ មករា ស្តុប​ពេទ្យ​លោក​សង្ឃ។ គេ​ហៅ​អ៊ីចឹង​បាត់​ទៅ​ហើយ។ ឥឡូវ​សុំ​ប្រកាស​ប្រសិទ្ធិនាម​ស្ពាន​អាកាស​ស្តុប​ពេទ្យ​លោក​សង្ឃ​ហ្នឹង​ទៅ​ ជា​ស្ពាន ៧ មករា តែ​ម្ដង​ទៅ បើ​គេ​ហៅ​អ៊ីចឹង​ទៅ​ហើយ»

សេចក្ដី​ប្រកាស​នេះ បាន​ធ្វើ​ឲ្យ​មន្ត្រី​គណ​បក្ស​ប្រឆាំង ដែល​ជា​បក្ស​ប្រជែង​នយោបាយ​ជា​មួយ​បក្ស​ប្រជាជន​របស់​លោក​នាយក​រដ្ឋមន្ត្រី មិន​សប្បាយ​ចិត្ត។

លោក យឹម សុវណ្ណ ដំណាង​រាស្ត្រ​គណ​បក្ស​ សម ​រង្ស៊ី គិត​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ឆ្លៀត​ឱកាស​ទាញ​យក​សមិទ្ធផល​នេះ​ទុក​ជា​ប្រយោជន៍​បក្ស​ប្រជា​ជន​ទៅ​វិញ ៖ «គួរ​ណាស់​តែ​ស្ទាបស្ទង់ ធ្វើ​ប្រជាមតិ​ឲ្យ​មាន​មតិ​ឯក​ភាព​មួយ ដើម្បី​ដាក់​ឈ្មោះ​លើ​សមិទ្ធផល​ដែល​ចេញ​ពី​ខ្មែរ​ទាំង​អស់​គ្នា ធ្វើ​បែបនេះ​ដូច​ជា​ក្លាយ​ទៅ​ជា​ស្ពាន​របស់​គណ​បក្ស​ទៅ​វិញ»

ប្រវត្តិសាស្ត្រ​នយោបាយ​នៃ​ប្រទេស​កម្ពុជា​បង្ហាញ​ថា សមិទ្ធផល​ផ្លូវ​ស្ពាន មាន​ឥទ្ធិពល​ខ្លាំងក្លា​បំផុត ដើម្បី​ជំរុញ និង​លើក​តម្កើង​ប្រជាប្រិយភាព​របស់​របប​នយោបាយ​មួយ ឬ​បក្ស​នយោបាយ​មួយ ក្នុង​ការ​ទាក់ទាញ​អ្នក​គាំទ្រ។ ដូច្នេះ​ហើយ​ទើប​ឈ្មោះ​អ្នក​នយោបាយ​ខ្មែរ និង​បរទេស​ខ្លះ​ត្រូវ​បាន​គេ​ចារ​ឈ្មោះ​នៅ​តាម​ដង​វិថី​សំខាន់​ៗ នៅ​ទីក្រុង​ភ្នំពេញ តាំង​ពី​ឆ្នាំ​១៩៥០ ជាង មក​ទល់​សព្វ​ថ្ងៃ​នេះ។

ជាក់ស្ដែង​ដូច​ជា​មហាវិថី សាល ឌឺហ្គោល (Charles de Gaulle) មហាវិថី ម៉ៅ សេទុង (Mao Tse Tung) មហាវិថី​សេនា​ប្រមុខ គីម អ៊ីលស៊ុង មហាវិថី​សហព័ន្ធ​រុស្ស៊ី មហាវិថី​ព្រះ​នរោត្តម មហាវិថី​សុធារស ជាដើម។ ក្រៅ​ពី​នេះ​នៅ​មាន​ឈ្មោះ​ផ្លូវ​តូច​ៗ ច្រើន​ទៀត ដែល​មាន​ឈ្មោះ​ជា​បរទេស និង​ទាក់​ទង​និង​នយោបាយ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ការ​ចារ​ឈ្មោះ​ដូច្នេះ​មានន័យ​ជា​កិត្តិយស​នយោបាយ ជា​ការ​គោរព ទុក​ជា​អនុស្សាវរីយ៍ ជា​ពិសេស​ជា​ការ​បង្ហាញ​សមិទ្ធផល។

ចំពោះ​ការ​ដាក់​ឈ្មោះ​ស្ពាន​អាកាស​៧​មករា​នេះ លោក បណ្ឌិត យល់​ថា ជា​រឿង​ធម្មតា​សម្រាប់​អ្នក​នយោបាយ​ខ្មែរ ព្រោះ​ថា​មិន​មានតែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទេ ដែល​ធ្វើ​ដូច្នេះ សូម្បី​តែ​អ្នក​នយោបាយ​ខ្មែរ​ជំនាន់​មុន​ៗ ក៏​បាន​ធ្វើ​តៗ គ្នា​ដូច្នេះ​អស់​ជិត ១០០​ឆ្នាំ មក​ហើយ​ដែរ។

លោក​ថា ទម្លាប់​ដាក់​ឈ្មោះ​អ្នក​ដឹកនាំ ឬ​របប​នយោបាយ​តាម​ទី​សាធារណៈ ដូច​ជា​ដាក់​ឈ្មោះ​តាម​ស្ពាន​ថ្នល់ តាម​សួនច្បារ អាគារ​សិក្សា ជា​ដើម នៅ​តែ​ពេញ​និយម​ចំពោះ​អ្នក​នយោបាយ​ខ្មែរ​បច្ចុប្បន្ន។ ក៏​ប៉ុន្តែ ឈ្មោះ​ទាំង​នោះ​ក៏​ត្រូវ​បាន​គេ​ដូរ​ចុះ​ដូរ​ឡើង​ក្នុង​របប​នយោបាយ​នីមួយៗ ចាប់​តាំង​ពី​ជំនាន់​អាណា​និគម​បារាំង និង​ក្រោយ​ឆ្នាំ​១៩៥៣ មក​ម្លេះ ៖ «ជាទូទៅ ​ដាក់​ឈ្មោះ​វីរបុរស​អ្នក​ឯទៀត​ៗ​ឬ​អ្នក​ល្បីឈ្មោះ​ដូច​ជា​នៅ​ប្រទេស​ កម្ពុជា​យើង​នឹង។ មហា​វិថី​កម្ពុជាក្រោម ក៏​ជា​ឧទាហរណ៍​ក្នុង​ការ​ប្ដូរ​ឈ្មោះ គឺ​ដើមឡើយ​កាល​ពី​ជំនាន់​បារាំង​ឈ្មោះ​ថា​អាណាម ក្រោយ​មក​ដូរ​មក​ផ្លូវ​កម្ពុជា​ក្រោម នៅ​ពេល​វៀតណាម​ចូលឆ្នាំ​១៩៧៩ បាន​ដូរ​ទៅ​ជា មហា​វិថី មិត្ត​ភាព​កម្ពុជា​វៀតណាម ​ហើយ​មហា​វិថី​សំខាន់​ៗ​ផ្សេងទៀត​បាន​ដូរ​ឈ្មោះ​ទៅ​ជា​មេដឹកនាំ​ កុម្មុយនិស្ត ខាង​សូវៀត​និង​អឺរ៉ុប​ល្បីៗ»

លោក​បន្ថែម​ថា ក្នុង​របប​ ប៉ុល ​ពត មិន​បាន​ឲ្យ​តម្លៃ​មហា​វិថី​ទេ ព្រោះ​របប​នេះ​ផ្ដល់​តម្លៃ​ឲ្យ​កសិកម្ម ដូច្នេះ​របប ​ប៉ុល ​ពត ​ដាក់​ឈ្មោះ​ទំនប់​ប្រឡាយ​ក្នុង​ន័យ​នយោបាយ​របស់​របប​នេះ​ជំនួស​មហាវិថី។

ការ​ដូរ​ចុះ​ដូរ​ឡើង​នេះ​បាន​ធ្វើ​ឲ្យ​ឈ្មោះ​មហា​វិថី​ខ្លះ​បាត់​ឈ្មោះ​ ទេ តែ​ក៏​ធ្វើ​អ្នក​ដំណើរ ឬ​អ្នក​ភ្នំពេញ​ខ្លះ តាម​មិន​ទាន់ ច្រឡំ​ឈ្មោះ ព្រោះ​ដូរ​ឈ្មោះ​ច្រើន​ដង​ពេក។

អ្នក​រត់​ម៉ូតូ​រ៉ឺម៉ក​កង់​បី​នៅ​ភ្នំពេញ​ម្នាក់​ថ្លែង​ថា ជួនកាល​គាត់​ហាក់​ដូច​ជា​វង្វេង ច្រឡំ​ឈ្មោះ​មហាវិថី​ពេល​ដឹក​ភ្ញៀវ​ម្ដងៗ ៖ «ផ្លូវ​ធំ​ៗ​ ខ្ញុំ​ស្គាល់​ខ្លះ កន្លែង​ខ្លះ​ខ្ញុំ​អត់​ស្គាល់​ខ្ញុំ​សួរ​គេ។ ខ្ញុំ​ស្គាល់​មហាវិថី​មុន្នី​រេត មហា​វិថី​នរោត្តម មហាវិថី ម៉ៅ សេទុង មហា​វិថី​សហព័ន្ធ​រុស្ស៊ី»

ទោះ​យ៉ាងណា លោក​ថា អ្នក​ដំណើរ​ភាគច្រើន​មិន​សូវ​ហៅ​វិថី​តាម​ឈ្មោះ​ជា​ផ្លូវ​ការ​ទេ។ គេ​ច្រើន​ហៅ​ឈ្មោះ​ចាស់​ដែល​គេ​ធ្លាប់​ហៅ ម្យ៉ាង​ទៀត ឈ្មោះ​វិថី​ពិបាក​ហៅ ព្រោះ​ជា​ភាសា​បរទេស ពិបាក​ធ្វើ​សំនៀង​ដូច ៖ «ខ្លះ​ថា​ទៅ​ផ្លូវ​មាត់​ទន្លេ ខ្លះ​គេ​ថា ទៅ​ផ្លូវ​ស៊ីសុវត្ថិ ខ្លះ​គេ​ថា​ផ្លូវ​ហាណូយ ខ្លះ​គេ​ហៅ​សាមញ្ញ​ថា​ផ្លូវ​ដី​ហុយ​តែ​ម្ដង»

អ្នក​វិភាគ​នយោបាយ​ឯករាជ​ខ្មែរ​មួយ​ចំនួន បាន​រំលឹក​ថា ការ​ដាក់​ឈ្មោះ​វិថី នៅ​ប្រទេស​កម្ពុជា ក៏​អាច​បញ្ជាក់​អំពី​និន្នាការ​នយោបាយ​របស់​អ្នក​ដឹកនាំ​ខ្មែរ​រាល់​ជំនាន់ នៅ​សតវត្ស​ទី​២០ និង​២១​ដែរ គឺ​បាន​បង្ហាញ​ថា អ្នក​នយោបាយ​ខ្មែរ​ស្ទើរ​តែ​ទាំង​អស់​មាន​និន្នាការ​ទោរទន់​ទៅ​រក​របប​ កុម្មុយនិស្ត លើក​លែង​តែ​លោក​សេនាប្រមុខ លន់ នល់ កាន់​អំណាច​ឆ្នាំ​១៩៧០ ដល់​១៩៧៥ ដែល​មាន​និន្នាការ​លំអៀង​ទៅ​លោក​សេរី ឬ​អាមេរិក។

លោក បណ្ដិត ឡៅ ម៉ុងហៃ រំលឹក​ថា ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​គឺ​ក្នុង​ឆ្នាំ​១៩៦០ ជាង កម្ពុជា​បាន​ប្រកាស​ប្រកាន់​ជំហរ​នយោបាយ​អព្យាក្រឹត្យ តែ​បើ​គេ​សង្កេត​មើល​ឈ្មោះ​អ្នក​ដឹក​នាំ​ដែល​ចារ​ឈ្មោះ​នៅ​តាម​ដង​វិថី​ កម្ពុជា គឺ​សុទ្ធ​តែ​អ្នក​ដឹក​នាំ​កុម្មុយនិស្ត។

ជា​ចុង​បញ្ចប់ អ្នក​វិភាគ​នយោបាយ​ខ្មែរ បាន​ចោទ​សួរ​ថា ចុះបើ​អ្នក​នយោបាយ​ម្នាក់​ៗ ពេល​បាន​ឡើង​កាន់​អំណាច​ចេះ​តែ​ដូរ​ឈ្មោះ​ផ្លូវ​ឈ្មោះ​មហាវិថី​ដូច្នេះ តើ​ឈ្មោះ​ស្ពាន​អាកាស​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ប្រសិទ្ធិនាម​ឲ្យ រួម​ទាំង​ឈ្មោះ​មហាវិថី​ច្រើន​ទៀត ដែល​ដាក់​ឈ្មោះ​អ្នក​នយោបាយ​ខ្មែរ និង​បរទេស​ទាំង​អម្បាល​មាន​ហ្នឹង តើ​នឹង​ត្រូវ​គេ​ដូរ​ឈ្មោះ​ទៅ​ជា​អ្វី​ទៀត​ទៅ ទៅ​អនាគត?

នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី​ក្នុង​សង្គ្រាម​ប្រឆាំង​ខ្មែរក្រហម

ប្រពភពី www.khmer.rfi.fr:
នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២​មករា​នេះ លោកនាយក​រដ្ឋម ន្ត្រី ហ៊ុន សែន ភរិយា កូនប្រុស រួមទាំង​មន្ត្រី​ជា ន់ ខ្ពស់​ផ្នែក​យោធា និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​មួ យ​ក្រុម បាន​ចូលរួម​ពិធី​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី​កម្ពុជា និង​វៀតណាម នៅក្នុង​សង្គ្រាម​ប្រឆាំង​របប​ខ្មែរក្រហម។ ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី​នៅ​ទឹកដី​វៀតណាម នា​ព្រឹក​មិញ ដែល​មាន​ការចូលរួម​ពី​នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន តាន់យ៉ុង ក៏​មាន​ការកាត់​ខ្សែបូ​សម្ពោធ វិមាន​អនុស្សាវរីយ៍ ដើម្បី​ឧទ្ទិស​ដល់​យុទ្ធជន​ពលី​ទាំងនោះ​ផងដែរ។







សេចក្តីរាយការណ៍​របស់​លី ម៉េងហួរ​​ពី​ទីក្រុង​ភ្នំពេញ

(02:09)


















គឺជា​លើក​ដំបូង​ហើយ ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​ដឹកនាំ​មន្ត្រី​ជាន់ខ្ពស់​យោធា និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ព្រមទាំង​ភរិយា និង​កូនប្រុស ៣ នាក់​របស់​លោក ទៅ​ចូលរួម​ជា​សាធារណៈ និង​ផ្លូវការ ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី​កម្ពុជា និង​វៀតណាម នៅលើ​ទឹកដី​វៀតណាម។ កន្លែង​ប្រារព្ធ​ពិធី និង​សម្ពោធ​វិមាន​អនុស្សាវរីយ៍​បូជនីយដ្ឋាន ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ដល់​យុទ្ធជន​ពលី ទាំង​ទាហាន​កម្ពុជា និង​ទាំង​ទាហាន​វៀតណាម ស្ថិតនៅ​ឃុំ​ឡុងយ៉ាវ ស្រុក​ឡុងខាញ់ ខេត្ត​ដុងណាយ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន អះអាងថា មាន​សាកសព​យុទ្ធមិត្ត​របស់លោក ៤៩ នាក់ ត្រូវបាន​កប់​នៅ​ទីនោះ ដោយ​រក​មិន​ទាន់​ឃើញ​សាច់ញាតិ​នៅឡើយ រហូត​ដល់​ថ្ងៃនេះ។ ទីតាំង​នោះ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្កើត​ចលនា​តស៊ូ ឈ្មោះថា អង្គភាព ១២៥ កាលពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​១៩៧៨ ដែល​ជា​ចំនុច​ចាប់​ផ្តើមដំបូង នៃ​ចលនា​តស៊ូ​ចេញពី​ប្រទេស​វៀតណាម ដើម្បី​ផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម និង​ឈាន​ទៅដល់​ថ្ងៃ​ជ័យជំនះ​៧​មករា​១៩៧៩។

ក្នុង​ពិធី​នៅ​ព្រឹកមិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ពី​វត្តមាន​របស់​លោក លើ​ទឹកដី​វៀតណាម នៅពេល​នេះ​ជា​ការចាំបាច់ ដើម្បី​រំលឹក​ដល់​ទីកន្លែង ដែល​ជា​ប្រភពដើម​នៃ​ការកកើត​កម្លាំង​ចលនា​តស៊ូ ដោយ​មាន​ទាំង​សាកសព​យុទ្ធជន​កម្ពុជា​កប់ នៅ​ទឹក​វៀតណាម​នោះ​ផង។

តាម​លោកនាយក​រដ្ឋមន្ត្រី កម្ពុជា​មិន​ភ្លេច​ពី​គុណបំណាច់​របស់​វៀតណាម ដែល​បាន​ជួយ​ដល់​កងទ័ព​របស់​លោក ដែល​បាន​ចាប់ផ្តើម​យក​ជីវិត​ធ្វើ​ជា​ដើមទុន ដើម្បី​តស៊ូ វាយផ្តួល​រំលំ​របប​ខ្មែរក្រហម ហើយ​កសាង​ប្រទេស​កម្ពុជា រហូត​ដល់​សព្វថ្ងៃ។ លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​រម្លឹក​យ៉ាងច្រើន​ពី​ប្រវត្តិ​តស៊ូ ជាមួយ​ក្រុម​កងទ័ពរ​បស់​លោក​ជា ស៊ីម និង​លោក​ហេង សំរិន ដោយ​មាន​ជំនួយ​ពី​វៀតណាម ដើម្បី​ផ្តើម​ការ​វាយលុក​លើ​កងទ័ព​ខ្មែរក្រហម នៅ​ចុងឆ្នាំ​១៩៧៨៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Facebook Themes