ad468x60

នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី​ក្នុង​សង្គ្រាម​ប្រឆាំង​ខ្មែរក្រហម

ប្រពភពី www.khmer.rfi.fr:
នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២​មករា​នេះ លោកនាយក​រដ្ឋម ន្ត្រី ហ៊ុន សែន ភរិយា កូនប្រុស រួមទាំង​មន្ត្រី​ជា ន់ ខ្ពស់​ផ្នែក​យោធា និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​មួ យ​ក្រុម បាន​ចូលរួម​ពិធី​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី​កម្ពុជា និង​វៀតណាម នៅក្នុង​សង្គ្រាម​ប្រឆាំង​របប​ខ្មែរក្រហម។ ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី​នៅ​ទឹកដី​វៀតណាម នា​ព្រឹក​មិញ ដែល​មាន​ការចូលរួម​ពី​នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន តាន់យ៉ុង ក៏​មាន​ការកាត់​ខ្សែបូ​សម្ពោធ វិមាន​អនុស្សាវរីយ៍ ដើម្បី​ឧទ្ទិស​ដល់​យុទ្ធជន​ពលី​ទាំងនោះ​ផងដែរ។







សេចក្តីរាយការណ៍​របស់​លី ម៉េងហួរ​​ពី​ទីក្រុង​ភ្នំពេញ

(02:09)


















គឺជា​លើក​ដំបូង​ហើយ ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​ដឹកនាំ​មន្ត្រី​ជាន់ខ្ពស់​យោធា និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ព្រមទាំង​ភរិយា និង​កូនប្រុស ៣ នាក់​របស់​លោក ទៅ​ចូលរួម​ជា​សាធារណៈ និង​ផ្លូវការ ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី​កម្ពុជា និង​វៀតណាម នៅលើ​ទឹកដី​វៀតណាម។ កន្លែង​ប្រារព្ធ​ពិធី និង​សម្ពោធ​វិមាន​អនុស្សាវរីយ៍​បូជនីយដ្ឋាន ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ដល់​យុទ្ធជន​ពលី ទាំង​ទាហាន​កម្ពុជា និង​ទាំង​ទាហាន​វៀតណាម ស្ថិតនៅ​ឃុំ​ឡុងយ៉ាវ ស្រុក​ឡុងខាញ់ ខេត្ត​ដុងណាយ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន អះអាងថា មាន​សាកសព​យុទ្ធមិត្ត​របស់លោក ៤៩ នាក់ ត្រូវបាន​កប់​នៅ​ទីនោះ ដោយ​រក​មិន​ទាន់​ឃើញ​សាច់ញាតិ​នៅឡើយ រហូត​ដល់​ថ្ងៃនេះ។ ទីតាំង​នោះ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្កើត​ចលនា​តស៊ូ ឈ្មោះថា អង្គភាព ១២៥ កាលពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​១៩៧៨ ដែល​ជា​ចំនុច​ចាប់​ផ្តើមដំបូង នៃ​ចលនា​តស៊ូ​ចេញពី​ប្រទេស​វៀតណាម ដើម្បី​ផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម និង​ឈាន​ទៅដល់​ថ្ងៃ​ជ័យជំនះ​៧​មករា​១៩៧៩។

ក្នុង​ពិធី​នៅ​ព្រឹកមិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ពី​វត្តមាន​របស់​លោក លើ​ទឹកដី​វៀតណាម នៅពេល​នេះ​ជា​ការចាំបាច់ ដើម្បី​រំលឹក​ដល់​ទីកន្លែង ដែល​ជា​ប្រភពដើម​នៃ​ការកកើត​កម្លាំង​ចលនា​តស៊ូ ដោយ​មាន​ទាំង​សាកសព​យុទ្ធជន​កម្ពុជា​កប់ នៅ​ទឹក​វៀតណាម​នោះ​ផង។

តាម​លោកនាយក​រដ្ឋមន្ត្រី កម្ពុជា​មិន​ភ្លេច​ពី​គុណបំណាច់​របស់​វៀតណាម ដែល​បាន​ជួយ​ដល់​កងទ័ព​របស់​លោក ដែល​បាន​ចាប់ផ្តើម​យក​ជីវិត​ធ្វើ​ជា​ដើមទុន ដើម្បី​តស៊ូ វាយផ្តួល​រំលំ​របប​ខ្មែរក្រហម ហើយ​កសាង​ប្រទេស​កម្ពុជា រហូត​ដល់​សព្វថ្ងៃ។ លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​រម្លឹក​យ៉ាងច្រើន​ពី​ប្រវត្តិ​តស៊ូ ជាមួយ​ក្រុម​កងទ័ពរ​បស់​លោក​ជា ស៊ីម និង​លោក​ហេង សំរិន ដោយ​មាន​ជំនួយ​ពី​វៀតណាម ដើម្បី​ផ្តើម​ការ​វាយលុក​លើ​កងទ័ព​ខ្មែរក្រហម នៅ​ចុងឆ្នាំ​១៩៧៨៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Facebook Themes